ផលិតផល

ViewSonic 105-inch 5K Interactive Display អេក្រង់ជំនាន់ថ្មីនូវបច្ចេកវិទ្យាកាន់តែអស្ចារ្យ

ក្រុមហ៊ុនបច្ចេកវិទ្យា ViewSonic ទើបតែប្រកាសបង្ហាញនូវដំណោះស្រាយ workplace solutions ចុងក្រោយបំផុតនៅក្នុងព្រឹត្តិការណ៍ Integrated Systems Europe (ISE) 2023 នៅក្នុងប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវ interactive display ធំបំផុតដែលមានទំហំដល់ទៅ 105 inch 5K ViewBoard រួមជាមួយនឹង Presentation Display សម្រាប់ការប្រជុំខលវីដេអូផងដែរ។

នៅក្នុងព្រឹត្តិការណ៍ ISE 2023 នេះ ក្រុមហ៊ុន ViewSonic ប្រកាសបង្ហាញនូវ 105 inch ViewBoard ជាមួយនឹង 21:9 wide screen ដែលមានកម្រិតភាពច្បាស់ 5K រួមជាមួយនឹង 86 inch 4K ViewBoard ។ ViewBoards នេះក៏មាន multimedia soundbar ដែលមានសំឡេងយ៉ាងខ្លាំងក្លា ហើយវាផ្តល់នូវបទពិសោធន៍នៃការទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពបំផុត។

ViewBoard នេះក៏មានភ្ជាប់ជាមួយនឹងកម្មវិធី myViewBoard សម្រាប់ការធ្វើបទបង្ហាញ និង responsive multi-touch screen ផ្តល់នូវភាពងាយស្រួលក្នុងការសរសេរបានយ៉ាងល្អ។ អេក្រង់នេះក៏មានភ្ជាប់ជាមួយនឹង USB-C ឬ ViewBoard Cast wireless connection សម្រាប់ការធ្វើបទបង្ហាញរបស់អ្នក។ myViewBoard Manager app ក៏អនុញ្ញាតអោយក្រុមការងារ IT ងាយស្រួលក្នុងការគ្រប់គ្រង និងការបញ្ជាពីចម្ងាយបានយ៉ាងងាយស្រួលបំផុត៕