ព័ត៌មាន

ក្រុមហ៊ុន Sonyនិង LG នឹងផ្គត់ផ្គង់អេក្រង់ OLEDoS Displays សម្រាប់ XR Mixed Reality Headset របស់ក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple គ្រោងនឹងប្រកាសបង្ហាញនូវកាសស្តាប់ Mixed Reality Headsets នៅឆ្នាំនេះ ហើយក្រុមហ៊ុន Sony និង LG នឹងក្លាយជាអ្នកផ្គត់ផ្គង់សម្រាប់អេក្រង់នៅលើ XR headsets ​នេះ។ អេក្រង់នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា OLEDoS (OLED on Silicon) ដែលមានកម្រិតភាពច្បាស់ដល់ទៅ 3000-4000ppi ។

អេក្រង់នេះគឺប្រើប្រាស់នូវ silicon wafer-based CMOS ដែលខុសប្លែកពីអេក្រង់ OLED ធម្មតា។ អេក្រង់ OLEDoS នេះគឹផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ ក្រុមហ៊ុន Sony និង LG បាននាំមុខមុនក្រុមហ៊ុន Samsung ក្នុងការផ្គត់ផ្គង់ទៅលើអេក្រង់នេះសម្រាប់ Apple XR ។

យ៉ាងណាមិញ ក្រុមហ៊ុន Samsung ក៏ធ្វើការអភិវឌ្ឍនៅលើ  RGB OLEDoS ហើយវានឹងមានកម្រិត 3500ppi FMM (Fine Metal Mask) ថែមទៀតដែលមានការជួយពីក្រុមហ៊ុន  APS Holdings ។ ក្រុមហ៊ុន Apple ធ្លាប់បានសួរទៅកាន់ក្រុមហ៊ុន LG និង Samsung អោយធ្វើការអភិវឌ្ឍទៅលើអេក្រង់កម្រិតភាពច្បាស់ខ្ពស់ ហើយក្រុមហ៊ុន Samsung ក៏សហកាជាមួយនឹងក្រុមហ៊ុន  APS Holdings ដើម្បីបំពេញនូវតម្រូវការរបស់ក្រុមហ៊ុន Apple ។ ការប្រើប្រាស់នូវអេក្រង់ OLEDoS នៅលើ Mixed Reality Headsets របស់ Apple នេះគឺជាស្តង់ដារថ្មីសម្រាប់ឧបករណ៍ XR នៅលើទីផ្សារផងដែរ៕