សុវត្ថិភាព

ក្រុមហ៊ុនបច្ចេកវិទ្យា​ Microsoft មានគម្រោងក្នុងការបញ្ចប់នូវការចែកចាយមេរោគ malware តាមរយៈ Excel XLL add-ins

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែធ្វើការនៅលើការបន្ថែមនូវការការពារ XLL add-in សម្រាប់អតិថិជន Microsoft 365 ដោយធ្វើការបិទដោយស្វ័យប្រវត្តិទៅលើគ្រប់ files ទាំងអស់ដែលដោនឡូតចេញពីអ៊ីនធឺណិត។ វានឹងជួយក្នុងការទប់ស្កាត់នូវយុទ្ធនាការចែកចាយមេរោគ malware ដែលមានការកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

ក្រុមហ៊ុន​ Microsoft​និយាយថា “ដើម្បីទប់ស្កាត់ទៅនឹងការកើនឡើងនៃការវាយប្រហារនៃមេរោគ malware នៅក្នុងរយៈពេលប៉ុន្មានខែនេះ យើងបានអនុវត្តនូវវិធានការជាច្រើនដើម្បីធ្វើការបិទទៅលើ XLL add-ins ចេញពីអ៊ីនធឹណិត។ សម្រាប់មុខងារថ្មីនេះគឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកចាប់ពីខែមីនានេះ។”

សម្រាប់ Excel XLL files គឺជា dynamic-link libraries (DLLs) ដែលប្រើប្រាស់ដើម្បីបន្ថែមនូវមុខងារសម្រាប់ Microsoft Excel ជាមួយនឹងមុខងារបន្ថែមជាច្រើនទៀតដូចជា custom functions, dialog boxes និង toolbars ។ អ្នកវាយប្រហារជាច្រើនបានប្រើប្រាស់នូវ XLL add-ins នេះនៅក្នុងយុទ្ធនាការ phishing campaigns ដើម្បីចែកចាយមេរោគតាមរយៈទម្រង់នៃ download links R attachments ជាឯកសារផ្សេងៗដូចជាការផ្សព្វផ្សាយក្លែងក្លាយ កាដូសម្រាប់ថ្ងៃឈប់សម្រាក ឬការផ្សព្វផ្សាយផ្សេងៗនៅលើវេបសាយ។ បន្ថែមពីនេះទៀតនោះ សម្រាប់ files ជាច្រើនដែលមិនផ្ញើចេញតាម email attachments នោះភាគច្រើនគឺតម្លើងចេញពី Windows admin ។ ដូចនេះ ប្រសិនបើអ្នកទទួលបាននូវសារ email ឬ message phishing ទម្រង់ផ្សេងទៀតដូចជា files សូមធ្វើការលុបចោលនូវសារនោះ និងរាយការណ៍ថានេះគឺជា spam ផងដែរ៕