ផលិតផល

Xiaomi BE7000 WiFi 7 Router រ៉ោតទ័រជំនាន់ថ្មីជាមួយនឹង Qualcomm Networking Pro 820

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវរ៉ោតទ័រ  WiFi 7 router នៅក្នុងព្រឹត្តិការណ៍ MWC 2023 ។ សម្រាប់រ៉ោតទ័រនេះមានបំពាក់នូវ Qualcomm Networking Pro 820 platform ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លា និងមុខងារពិសេសៗជាច្រើន។ រ៉ោតទ័រនេះល្អបំផុតសម្រាប់ streaming high-quality content, online gaming និងសកម្មភាព  internet-intensive ជាច្រើនទៀត។

សម្រាប់មុខងារពិសេសមួយទៀតរបស់រ៉ោតទ័រ BE7000 router នេះគឺ  4 2.5G ports + 1 USB 3.0 ។ នេះមានន័យថា អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការភ្ជាប់នូវឧបករណ៍ច្រើននៅក្នុងពេលដំណាលគ្នាដោយគ្មានបញ្ហានោះទេ។ BE7000 router គឺសក្តិសមបំផុតសម្រាប់អតិថិជនដែលចង់បាននូវការភ្ជាប់ទំនាក់ទំនង និងទំនុកចិត្តក្នុងការប្រើប្រាស់៕