ផលិតផល

Dell XPS 15 9530 កុំព្យូទ័រជំនាន់ថ្មីដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel Core i9 & RTX 4070

ក្រុមហ៊ុន Dell ទើបតែប្រកាសបង្ហាញនូវម៉ូឌែលថ្មីនៃត្រកូល  XPS series របស់ខ្លួននោះគឺ XP3 15 9530 ដែលមានបំពាក់នូវមុខងារពិសេសៗជាច្រើន។ កុំព្យូទ័រ notebook ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះប្រើប្រាស់នូវបន្ទះឈីប Intel CPU និង Nvidia GPU ចុងក្រោយបំផុត។  XPS 15 9530 នេះមានអេក្រង់ទំហំ  15.6 inch InfinityEdge ជាមួយនឹងកម្រិតភាពច្បាស់​3.5K និងអេក្រង់ OLED ។

វាមានកម្រិតពន្លឺ  400 nits, DisplayHDR 500 និង 100%  DCI P3 color gamut ។​ បន្ថែមពីនេះទៀតនោះ XPS 15 9530 ក៏បំពាក់នូវបន្ទះឈីប  Core i5-13500H, Core i7-13700H និង Core i9-13900H រួមជាមួយនឹង 64 GBdual channel DDR5 4800MHz RAM និង 8TB Storage ផងដែរ។ សម្រាប់ក្រាហ្វិកកាតវិញគឺមានប្រភេទ Nvidia GeForce RTX 4050, RTX 4060 និង RTX 4070ឬ Intel Arc A370M ។

នៅលើកុំព្យូទ័រនេះបំពាក់នូវ 2x  Thunderbolt 4 ports, USB 3.2 Gen2 Type-C port និង DisplayPort ។​ បន្ថែមពីនេះ កុំព្យូទ័រនេះក៏មាន SD card 6.0 reader និង 3.5mm headphone jack រួមជាមួយនឹង WiFi 6 និង Bluetooth 5.2 ផងដែរ។ កុំព្យូទ័រ XPS 15 9530 នេះមានតម្លៃប្រហែលជា $2,949 ៕