សុវត្ថិភាព

មេរោគ ‘HinataBot’ botnet អាចចាប់ផ្តើមការវាយប្រហារ DDoS ដែលមានល្បឿន 3.3 Tbps

មេរោគ malware botnet  ថ្មីត្រូវបានរកឃើញជាមួយនឹងគោលដៅក្នុងការវាយប្រហារទៅលើ Realtek SDK, Huawei routers និង Hadoop YARN servers  ជាមួយនឹងបច្ចេកទេសវាយប្រហារ DDoS (distributed denial of service) ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ ទី 19 ខែមីនា ឆ្នាំ ២០២៣ ។

មេរោគ botnet ថ្មីនេះត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងស្ថាប័ន Akamai កាលពីដើមឆ្នាំនេះ ហើយវាមានលេខកូដ CVE-2014-8361 និង CVE-2017-17215 ។ Akamai និយាយថា ក្រុមប្រតិបត្តិកររបស់មេរោគ HinataBot កាលពីដំបូងគឺចែកចាយមេរោគ Mirai ខណៈពេលដែលមេរោគ HinataBot កាលពីដំបូងគឺបង្ហាញខ្លួននៅក្នុងពាក់កណ្តាលខែមករា ឆ្នាំ 2023 នេះ។

មេរោគ malware នេះគឺត្រូវបានចែកចាយដោយ brute-forcing SSH endpoints ឬការប្រើប្រាស់នូវ scripts និង RCE payloads ។ មេរោគ malware នេះបានដំណើរការយ៉ាងស្ងៀមស្ងាត់ និងរង់ចាំការប្រតិបត្តិកូដចេញពី C&C Server ។ ក្រុមអ្នកស្រាវជ្រាវព្យាករណ៍ថា នៅក្នុងការវាយប្រហារ 10,000 nodes នេះ ទិន្នន័យដែលស្ថិតនៅក្នុងលំហូរនៃការវាយប្រហារនេះគឺមានទំហំដល់ទៅ 3.3 Tbps ៕