ព័ត៌មាន

មូលហេតុមួយចំនួនដែល realme សម្រេចចិត្តហ៊ានយក realme C55 មកធ្វើកម្មវិធីប្រកួតការថតរូប Smartphone “photography Contest 2023”

realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ចេញលក់ realme C55 ជាមួយតម្លៃដែលប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន ជាមួយតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ​ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។

realme ធ្ចើឲ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍ realme C55 ជាពិសេសគឺអ្នកផលិតមាតិកាអំពីស្មាត ហើយ realme បានឧទិស្សនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង និង ការជូនដំណឹងបែប Mini Capsule ដែលបានដាក់លក់ជាផ្លូវការហើយ ដែលអតិថិជនទាំងអាចរកជាវបានតាមហាងដៃគូសហការទូទាំងប្រទេស។

កាន់តែពិសេសទៅទៀត realme ហ៊ានយកស្មាតហ្វូនជំនាន់ថ្មីនេះ សម្រាប់រៀបចំការប្រកួតការថតរូប smartphone “ Photography Contest 2023” ដែលខុសពីប្រេនដ៏ទៃតែងតែយកស្មាតហ្វូនលំដាប់កំពូល ដើម្បីធ្វើការប្រកួតការថតរូប។

ហេតុអ្វីបានជា realme ហ៊ានដល់ថ្នាក់ហ្នឹងក្នុងការយក realme C55 មកដាក់ក្នុងកម្មវិធីប្រកួត?

realme C55 បំពាក់ដោយ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2″ ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់។ លឿនជាង ភ្លឺជាង ច្បាស់ជាង ការថតពេលយប់មកជាមួយនឹងភាពប្រសើរឡើង 40.4% ក្នុងល្បឿនផ្តោតលើរូបភាព រួមជាមួយនឹងសិនស័រកម្រិតកំពូល ដែលបង្កើនប្រសិទ្ធភាពទំហំភីកសែលស្មើនឹង 1.4μm និងការកាត់បន្ថយគ្រាប់អុចដ៏ឆ្លាតវៃ។ រក្សា​រូបភាពច្បាស់​ ទោះ​បី​នៅ​ទី​ងងឹត​ក៏​ដោយ។

លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព HD 64MP Mode, Portrait Mode, Night Mode Street Mode, និង 6 Filter ប្រកបដោយភាពច្នៃប្រឌិតដែលមាន street Filter, Dramatic Filter, AI Color Portrait, Bokeh Flare Portrait, B&W Plus, 90s Pop Filter សម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ កាន់តែសម្បូរបែប។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។

ដោយសារសមត្ថភាពកាមេរ៉ាដែលខ្លាំងនេះ ទើប realme បានធ្វើកម្មវិធីនេះឡើងដើម្បីបង្ហាញពីភាពខ្លាំងរបស់កាមេរ៉ា realme C55 នេះ ដែលខុសពីប្រេនដ៏ទៃដែលធ្វើជាមួយម៉ូឌែលលំដាប់កំពូលតែប៉ុណ្ណោះ ហើយដ៏ដូចជាផ្តល់ ឱកាសឲ្យដល់អ្នកប្រើប្រាស់ អ្នកគាំទ្របានស្វែងយល់បន្ថែមអំពីការថតរូប។ ក្នុងកម្មវិធីក៏មានអ្នកជំនាញថតរូបដែលជាគណៈកម្មការកាត់សេចក្តី លោក សួង ម៉ារឌី លោក ដុំហ្វីល និង លោក​ជី សុផាត ដែលបានផ្តល់នូវបទពិសោធន៍ បែបផែននៃការថតរូប ការចាប់ប្លង់ ក៏ដូចជា លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយដើម្បីឲ្យវិស័យថតរូបនេះកាន់តែរីកចំរើន ដោយការថតរូបឥឡូវនេះកាន់តែមានសេរីភាព ដោយការប្រើប្រាស់ស្មាតហ្វូនដែលមានតម្លៃមិនដល់ ២០០ ដុល្លារផងនោះ។ ផ្នែកខាងក្រោមគេនៃអត្ថបទជារូបភាពដែលថតចេញពី realme C55 ដោយបេក្ខជនដែលបានចូលរួមប្រកួតដោយ 𝗞𝗶 𝘁𝘂𝗼 , 𝗩𝘆𝗿𝗮 𝗰𝗵𝗲𝗻𝘁𝗿𝗮 , 𝗧𝗶𝗰𝗵 𝗸𝗮𝗿𝗶𝗺,Meas ក្រោមប្រធានបទ អាគារ-Building (តំណរមើលរូបភាពច្បាស់៖ photo link  ) ។

តើអ្នកផលិតមាតិកាអំពីស្មាតហ្វូនប្រតិកម្មបែបណាខ្លះចំពោះ realme C55

realme C55 ក្នុងនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” គឺជាស្មាតហ្វូន Andriod ដំបូងគេដែលមាន Mini Capsule ដូចគ្នាទៅនឹង iphone 14  Pro Max Dynamic Island ហើយមានរចនាបទបែបតំណក់ទឹកភ្លៀង 7.89mm ភ្ជាប់មកជាមួយ កាមេរ៉ាធំ 64MP Flagship Sensor ថាមពលថ្មធំ 5000mAh សាកថ្មលឿន 33W SUPERVOOC, បន្ទះឈីបខ្លាំង Helio G88 និងអេក្រង់ធំច្បាស់ 6.72 អ៊ីញ ល្បឿន 90Hz FHD+ និងមុខងារបន្ថែមរ៉េមជំនួយ x2 នៃរ៉េមដែលមានស្រាប់ ព្រមទាំងដំណើរការដោយ realme UI 4.0 លើ Andriod 13 ចេញពីប្រអប់ស្រាប់។ ហើយខាងក្រោមនេះគឺជាសម្តីរបស់ Reviewer ដែលបានតេស្តប្រើប្រាស់ realme C55 ហើយ៖

លោក ចន សី  John Sey ៖ វាគឺជា ស្មាតហ្វូន Adroid ដំបូងគេមាន Mini Capsule ដូចគ្នាទៅនឹង iphone 14  Pro Max Dynamic Island ជាមួយនឹងការរចនាដ៏ស្រស់ស្អាតបំផុត ដែលមិននឹកស្មានថាជាស្មាតហ្វូន ស្ថិតក្នុងជួរតម្លៃ 100 ដុល្លារ។ វាពិតជាស័ក្តិសមក្នុងការចំណាយរបស់អ្នក។ វាមានការអាប់ដេតថ្មីទាំងស្រុងទៅលើ realme C55 នេះ ។

Electronic world Magazine: realme C55 គឺជាស្មាតហ្វូនដែលល្អបំផុតក្នុងឆ្នាំ ២០២៣ នេះ ដែលមានតម្លៃក្រោម ២០០ ដុល្លារ។

Tech Plus KH: ពិតជាមិនគួរអោយជឿ! realme C55’s មានតម្លៃក្រោម 200 ដុល្លារ ជាមួយនឹងការអាប់ដេតសំខាន់ៗចំនួន 4៖ អេក្រង់ 90Hz FHD+, Mini Capsule (Dynamic Island, កាមេរ៉ា 64MP និងអង្គផ្ទុកទិន្នន័យ 16GB*+256GB។

AAN Techie: realme C55៖ វាជាទូរស័ព្ទដែលកែរប្រែប្រវត្តិសាស្រ្តត្រកូល C ជាមួយរាងប្រណិត កាមេរ៉ាធំ ថ្មធំ អេក្រង់ស្តង់ដារ ហើយនិងកម្លាំងល្អបង្គួរដែលមានរ៉េមសរុបដល់ទៅ 16GB។

Hun Sakkada: តម្លៃមិនដល់ ២០០ ដុល្លារ តែការទទួលបានមកវិញច្រើនដូចជាកាមេរ៉ាធំ​64MP អេក្រង់ 90Hz mini capsule, ថ្មធំ សាកថ្មលឿន 33W។
Chy Sophat: ពិតជាមានការភ្ញាក់ផ្អើលចំពោះ realme C55 ដែលមាន អេក្រង់ធំ ថ្មធំ​ ទំហំផ្ទុកធំ និងកាមេរ៉ាធំ​ ក្នុងកម្រិតថវិកាក្រោម ២០០ដុល្លារ។

សរុបសេចក្តីមកយើងឃើញថា realme C55 ពិតជាជើងឯកស្មាតហ្វូនជំនាន់ថ្មីពិតមែន ដែលគ្រប់គ្នាមិនអាចមើលរំលងបាន។ គួរបញ្ជាក់ផងដែរថា realme តែងតែយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ ផ្តល់ជូននូវបច្ចេកវិទ្យាទំនើប កម្លាំងម៉ាស៊ីនខ្លាំង ជាមួយតម្លៃដ៏សមរម្យបំផុត។