ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី៖ អេក្រង់របស់ស្មាតវ៉ច Samsung Galaxy Watch6 Classic នឹងធំជាងមុន 10%

ស្មាតវ៉ច Galaxy Watch5 (44mm) និង Watch5 Pro (46mm) មានអេក្រង់ទំហំ 1.4” ជាមួយនឹងកម្រិតភាពច្បាស់ 450 x 450px និង 321ppi pixel density ។ សម្រាប់ស្មាតវ៉ច Watch6 series ក្រុមហ៊ុន Samsung នឹងបន្ថែមនូវអេក្រង់កាន់តែធំជាងមុនសម្រាប់អ្នកប្រើប្រាស់ នេះបើតាមការបញ្ជាក់របស់ Ice Universe ។

ស្មាតវ៉ច Samsung Galaxy Watch6 Classic នេះនឹងមានអេក្រង់ទំហំ 1.47” ដែលធំជាងមុន 10% ។ សម្រាប់កម្រិតភាពច្បាស់របស់វាគឺ 470 x 470px ។ ពាក្យចចាមអារ៉ាមជាច្រើនមុននេះទម្លាយថា ស្មាតវ៉ច 44mm Watch6 និង 46mm Watch6 Classic នេះគឺមានថាមពលថ្មទំហំ 425mAh ។ សម្រាប់ 44mm Watch5 មានថាមពលថ្មទំហំ 410mAh និងស្មាតវ៉ច 46mm Pro មានថាមពលថ្មទំហំ 590mAh ៕