ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A54 នឹងបង្ហាញខ្លួននៅលើ Verizon នោថ្ងៃទី 6 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Galaxy A54 នៅពាក់កណ្តាលខែមីនានេះ ហើយស្មាតហ្វូននេះក៏ចាប់ផ្តើមបង្ហាញខ្លួនទៅកាន់ទីផ្សារជាច្រើនរបស់ពិភពលោក។ នេះគឺជាស្មាតហ្វូនដែលមានការលក់ដាច់បំផុតរបស់ក្រុមហ៊ុន Samsung ហើយពេលនេះវានឹងមានវត្តមានទៅកាន់ Verizon នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

ស្មាតហ្វូន Galaxy A54 នឹងបង្ហាញខ្លួនចាប់ពីថ្ងៃទី 6 ខែមេសានេះហើយវាមានពណ៌ Awesome Graphite ។ ស្មាតហ្វូន Galaxy A54 នេះអាចប្រើប្រាស់បានជាមួយនឹង Verizon’s 5G Ultra Wideband connectivity ថែមទៀត។