សុវត្ថិភាព

ក្រុមហ៊ុនបច្ចេកវិទ្យា MSI បញ្ជាក់អំពីការបំពានទៅលើសុវត្ថិភាពដោយការវាយប្រហារនៃមេរោគ ransomware

បន្ទាប់ពីមានរបាយការណ៍ជាច្រើននៃការវាយប្រហារដោយមេរោគ ransomware ក្រុមហ៊ុនផ្គត់ផ្គង់ PC របស់តៃវ៉ាន់ MSI (Micro-Star International) បញ្ជាក់នៅថ្ងៃនេះថា​បណ្តាញ (network) របស់ក្រុមហ៊ុនបានរងនូវការវាយប្រហារសាយប័រ។ កាលពីដើមសប្តាហ៍នេះ ក្រុមចែកចាយមេរោគ Money Message ransomware បានចូលទៅក្នុងប្រព័ន្ធ systems របស់ក្រុមហ៊ុន MSI និងលួចយកនូវ files ជាច្រើន ហើយទាមទារប្រាក់លោះចំនួន 4 លានដុល្លារអាមេរិក។

ក្រុមហ៊ុន​ MSI ក៏បានទម្លាយថា ប្រព័ន្ធ information service systems របស់ខ្លួនក៏រងផលប៉ះពាល់ដោយសារតែការវាយប្រហារសាយប័រ។ ក្រុមហ៊ុន MSI និយាយថា “បន្ទាប់ពីមានការពិនិត្យមើលទៅលើប្រព័ន្ធ information systems ដែលវាយប្រហារដោយក្រុមហេគឃ័រនោះ នាយកដ្ឋាន​ IT របស់ក្រុមហ៊ុន MSI ក៏បានប្រើប្រាស់នូវយន្តការក្នុងការស្តារឡើងវិញផងដែរ។”

ក្រុមហ៊ុនមិនបានចែករំលែកនូវព័ត៌មានលម្អិតអំពីពេលវេលានៃការវាយប្រហារនោះទេហើយវានៅមិនទាន់ច្បាស់នោះទេថាព័ត៌មានអតិថិជនអ្វីខ្លះដែលបានរងនូវការវាយប្រហារដោយឧប្បត្តិវហេតុនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន MSI និយាយថា ការវាយប្រហារសាយប័រនេះមិនមានការប៉ះពាល់ទៅដល់ប្រតិបត្តិការ និងប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះទេ។ ក្រុមហ៊ុន MSI ក៏បានជូនដំនឹងដល់អតិថិជនរបស់ខ្លួនអោយធ្វើការអាប់ដេតទៅលើ BIOS និង firmware តាមរយៈវេបសាយផ្លូវការផងដែរ៕

ប្រភព៖ bleepingcomputer ចុះផ្សាយថ្ងៃទី 7 ខែមេសា ឆ្នាំ 2023