ផលិតផល

Microsoft Xbox Elite Controller Series 2 Youth Edition ដៃលេងហ្គេមបញ្ជាដ៏ឆ្លាតវៃ

នៅក្នុងពេលដែលមានការបញ្ចេញនូវឧបករណ៍លេងហ្គេម  PlayStation 5 និង Xbox Series S/X នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧបករណ៍នេះគឺមានការពេញនិយមខ្លាំងនៅលើទីផ្សារ។ ថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏បានប្រកាសបង្ហាញនូវដៃហ្គេមឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា​Xbox Elite Wireless Controller Series 2 Youth Edition ដែលមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ ពណ៌ស ពណ៌ក្រហម និងពណ៌ខៀវ។

Xbox Elite Wireless Controller Series 2 Youth Edition នេះមានតម្លៃប្រហែលជា  $145 ។ ដៃហ្គេមដ៏ឆ្លាតវៃនេះប្រើប្រាស់ថ្មបានដល់ទៅ40 ម៉ោង។ ឧបករណ៍ Xbox Elite Series 2 នេះអាចប្រើប្រាស់បានជាមួយនឹង  Xbox consoles, PC និងស្មាតហ្វូនបានផងដែរ៕