ផលិតផល

Philips 45B1U6900CH Superwide ម៉ូនីទ័រជំនាន់ថ្មីបំពាក់នូវ Webcam និង Microphone

ថ្មីៗនេះ ក្រុមហ៊ុន Philips ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រ superwide ជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា 45B1U6900C ដែលមានអេក្រង់ 32:9 Double QHD ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវម៉ូនីទ័រជំនាន់ថ្មីមួយទៀតដែលមានឈ្មោះហៅថា 45B1U6900CH ដែលមានបំពាក់នូវកាមេរ៉ា 5MP pop-up webcam និង noise-cancelling microphone ថែមទៀត។

ម៉ូនីទ័រ 45B1U6900CH នេះមានអេក្រង់ 45-inch panel, 5120×1440 resolution, 178°/178° viewing angles និង DisplayHDR 400 ។ បន្ថែមពីនេះទៀតនោះ ម៉ូនីទ័រនេះក៏មានភ្ជាប់មកជាមួយនឹង MultiClient Integrated KVM switch ផងដែរ។ ម៉ូនីទ័រ 45B1U6900CH នេះក៏មាន USB-C docking hubភ្ជាប់ជាមួយនឹង RJ45 connector ផងដែរ។

អេក្រង់របស់ម៉ូនីទ័រនេះក៏ទទួលស្គាល់នូវវិញ្ញាបនបត្រ TUV Rheinland Eyesafe RPF 50 សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវបានថែមទៀត។ ការប្រើប្រាស់នូវ pop-up webcam នេះគឺប្រើប្រាស់បានងាយស្រួលជាមួយនឹង Windows Hello ដើម្បី Login ទៅក្នុងកុំព្យូទ័របានលឿន៕