ផលិតផល

Sony BRAVIA 2023 TVs ទូរទស្សន៍ឆ្លាតវៃបំពាក់នូវបច្ចេកវិទ្យា Mini-LED ដ៏អស្ចារ្យ

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ 2023 BRAVIA TV ដែលមានម៉ូឌែល X90L Full Array LED និង A80L OLED ហើយវាមានទំហំចាប់ពី 43 inches ដល់ 98 inches ។ ទូរទស្សន៍ LED នេះប្រើប្រាស់នូវបន្ទះឈីប 4K HDR X1 Processor របស់ក្រុមហ៊ុន Sony ខណៈពេលដែលម៉ូឌែល BRAVIA XR ប្រើប្រាស់នូវបន្ទះឈីប Cognitive Processor XR

បន្ទះឈីប Cognitive Processor XR នេះគឺមានការបញ្ចូលគ្នាជាមួយនឹង XR Clear Image tool ដើម្បីកាត់បន្ថយទៅលើភាពព្រិល និងកម្រិត Noise នៃអេក្រង់។ ទូរទស្សន៍នេះក៏ប្រើប្រាស់នូវ Acoustic Center Sync ដែលអាចប្រើប្រាស់បានជាមួយនឹង speakers ខាងក្រៅបានថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Auto HDR Tone Mapping និង auto picture enhancement ផងដែរ។

សម្រាប់ការតភ្ជាប់របស់វាមានដូចជា HDMI 2.1 ជាមួយនឹង 4K output និង 120Hz refresh rate ។  ទូរទស្សន៍នេះប្រើប្រាស់នូវ Google TV ជាមួយនឹងជំនួយការឆ្លាតវៃ Google Assistant ថែមទៀត៕