សុវត្ថិភាព

មេរោគ Android malware ឆ្លងនៅក្នុងកម្មវិធី Google Play apps ជាង 60 ដែលមានអ្នកប្រើប្រាស់ដោនឡូតជាង 100 លានដង

មេរោគ​ Android malware ថ្មីដែលមានឈ្មោះហៅថា ‘Goldoson’ បានឆ្លងចូលទៅក្នុងកម្មវិធី Apps ជាង 60 នៅក្នុង Google Play ហើយកម្មវិធីទាំងនេះគឺមានការដោនឡូតច្រើនជាង 100 លានដងផងដែរ។ មេរោគ malware នេះគឺស្ថិតនៅក្នុង third-party library ដែលប្រើប្រាស់ដោយអ្នកអភិវឌ្ឍកម្មវិធីដែលមិនបានដឹងថាវាមានមេរោគនោះទេ។

កម្មវិធី Apps ដែលឆ្លងមេរោគនេះមានដូចជា៖

  • L.POINT with L.PAY – 10 លានដោនឡូត
  • Swipe Brick Breaker – 10 លានដោនឡូត
  • Money Manager Expense & Budget – 10 លានដោនឡូត
  • GOM Player – 5 លានដោនឡូត
  • LIVE Score, Real-Time Score – 5 លានដោនឡូត
  • Pikicast – 5 លានដោនឡូត
  • Compass 9: Smart Compass – 1 លានដោនឡូត
  • GOM Audio – Music, Sync lyrics – 1 លានដោនឡូត
  • LOTTE WORLD Magicpass – 1 លានដោនឡូត
  • Bounce Brick Breaker – 1 លានដោនឡូត
  • Infinite Slice – 1 លានដោនឡូត
  • SomNote – Beautiful note app – 1 លានដោនឡូត
  • Korea Subway Info: Metroid – 1 លានដោនឡូត

តាមការបញ្ជាក់ចេញពីក្រុមអ្នកស្រាវជ្រាវរបស់ McAfee ដែលរកឃើញនូវមេរោគ Goldoson នេះអោយដឹងថា​ មេរោគ malware នេះអាចប្រមូលទិន្នន័យចេញពី Apps ដែលបានតម្លើងស្រាប់ហើយវាអាចប្រមូលនូវទិន្នន័យ និង GPS របស់អ្នកប្រើប្រាស់ថែមទៀត។ សម្រាប់អ្នកប្រើប្រាស់ដែលបានតម្លើងនូវ Apps នេះចេញពី Google Play នោះអាចធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបំផុត។ ចំនែករោគសញ្ញានៃការឆ្លងទៅលើមេរោគ malware នេះគឺមានដូចជាការកើនឡើងទៅលើកំដៅ ការឆាប់អស់ថ្ម និងការប្រើប្រាស់នូវទិន្នន័យអ៊ីនធឺណិតអស់ច្រើនទោះបីជាអ្នកប្រើប្រាស់មិនបានប្រើក៏ដោយ៕

ប្រភព៖ bleepingcomputer ចុះផ្សាយថ្ងៃទី 17 ខែមេសា ឆ្នាំ 2023