ផលិតផល

Xiaomi Smart Home Hub 2 ឧបករណ៍ឆ្លាតវៃទ្រទ្រង់នូវប្រូតូកូល Bluetooth, Bluetooth Mesh និង ZigBee

ក្រុមហ៊ុន Xiaomi ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវឧបករណ៍ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Xiaomi Smart Home Hub 2 ដែលទ្រទ្រង់ទៅលើ Bluetooth, Bluetooth Mesh និង  ZigBee protocols ។ ឧបករណ៍ននេះមានភាពឆ្លាតវៃជាងម៉ូឌែលជំនាន់មុន  Smart Home Hub ។  Xiaomi Smart Home Hub 2 នេះទ្រទ្រង់នូវ  2.4GHz និង 5GHz dual-band Wi-Fi ហើយវាក៏បង្កើនទៅលើល្បឿន និងស្ថេរភាពក្នុងការប្រើប្រាស់ថែមទៀត។

សម្រាប់ការតភ្ជាប់ជាមួយនឹង Bluetooth និង ZigBee protocols អនុញ្ញាតអោយឧបករណ៍នេះអាចភ្ជាប់ជាមួយនឹងឧបករណ៍ឆ្លាតវៃជាច្រើនទៀតនៅផ្ទះដូចជា​Mi Wireless Switch, Mi Door &  Window Sensor 2 និងMi Smart Desk Lamp 1S ។ ឧបករណ៍នេះក៏មានរន្ធ RJ45 port ហើយវាក៏មាន USB-C interface ផងដែរ។ Home Hub 2 នេះមានវិមាត្រ  3.74 x 3.74 x 1.02 inches ជាមួយនឹងតម្លៃប្រហែលជា $50 ៕