ផលិតផល

ASUS ROG STRIX XG49WCR 49 inch WHQD 165Hz ម៉ូនីទ័រលេងហ្គេមដ៏អស្ចារ្យ

នៅក្នុងព្រឹត្តិការណ៍ CES នេះ ក្រុមហ៊ុន Asus បានប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេម ROG STRIX XG49WCR ដែលមានអេក្រង់ទំហំ 49-inch ultra-wide 32:9 aspect ratio ជាមួយនឹងកម្រិតភាពច្បាស់  5120×1440 ។ ម៉ូនីទ័រលេងហ្គេម ASUS ROG STRIX XG49WCR Monitor នេះមានកម្រិតភាពកោងដល់ទៅ 1800R ដែលងាយស្រួលក្នុងការមើលបានយ៉ាងធំ និងច្បាស់បំផុត។

ម៉ូនីទ័រនេះមានកម្រិត  refresh rate165Hz ដែលទ្រទ្រង់ទៅលើ adaptive-sync technology សម្រាប់ VRR របស់ប្រព័ន្ធ NVIDIA និង AMD systems ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ។ XG49WCR នេះមានរន្ធភ្ជាប់ទំនាក់ទំនងជាច្រើនដូចជា DisplayPort 1.4, HDMI 2.0, USB type-C, USB data ports និង  Ethernet connector ។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង RJ45 connector ដែលអនុញ្ញាតអោយម៉ូនីទ័រនេះអាចប្រើប្រាស់ជា Dock សម្រាប់ភ្ជាប់ទៅកាន់កុំព្យូទ័របានថែមទៀត៕