សុវត្ថិភាព

មេរោគ Chameleon Android malware កំពុងតែក្លែងបន្លំខ្លួនជាកម្មវិធីរបស់ធនាគារ រដ្ឋាភិបាល និងក្រុមហ៊ុនគ្រីបតូ

មេរោគ Android trojan ថ្មីដែលមានឈ្មោះហៅថា ‘Chameleon’ គឺមានគោលដៅទៅលើអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសអូស្រា្តលី និងប៉ូឡូញចាប់តាំងពីដើមឆ្នាំនេះ ហើយមេរោគនេះបានក្លែងបន្លំជាកម្មវិធីផ្លាស់ប្តូររូបិយប័ណ្ណវត្ថុ CoinSpot ទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសអូស្រា្តលី និងកម្មវិធីធនាគារ IKO ។

មេរោគ malware នៅលើទូរស័ព្ទនេះគឺត្រូវបានរកឃើញដោយក្រុមហ៊ុនសុវត្ថិភាពសាយប័រ Cyble ដែលរកឃើញនូវការចែកចាយនេះតាមរយៈវេបសាយជាច្រើនដែលក្រុមហេគឃ័របានគ្រប់គ្រង ឯកសារ Discord attachments និងសេវាកម្ម Bitbucket hosting services ។ មេរោគ Chameleon នេះក៏អាចលួចទិន្នន័យរបស់អ្នកប្រើប្រាស់បានតាមរយៈ overlay injections & keylogging, cookies និង SMS texts ។

មេរោគ Chameleon បានស្នើអោយអ្នកប្រើប្រាស់យល់ព្រមទៅលើការប្រើប្រាស់នូវសេវាកម្ម Accessibility Service ដើម្បីសុំការអនុញ្ញាត និងបិទទៅលើ Google Play Protect ហើយជាពិសេសគឺបញ្ឈប់អ្នកប្រើប្រាស់មិនអោយធ្វើការលុបកម្មវិធីនេះចេញថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់នៅលើ Android ណែនាំអោយអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹង Apps ដែលពួកគេបានតម្លើងនៅលើឧបករណ៍របស់ពួកគេ សូមធ្វើការដោនឡូតកម្មវិធី software ចេញពី Stores ផ្លូវការ និងធានាថាមុខងារ Google Play Protect គឺដំណើរការជានិច្ច៕

ប្រភព៖ bleepingcomputer ចុះផ្សាយថ្ងៃទី 17 ខែមេសា ឆ្នាំ 2023