ផលិតផល

Asus TUF Gaming 4 Ryzen Edition កុំព្យូទ័រលេងហ្គេមដ៏ខ្លាំងក្លាបំពាក់នូវបន្ទះឈីប R9 7940H CPU​| RTX 4070 GPU

ក្រុមហ៊ុនបច្ចេកវិទ្យា Asus ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ  TUF Gaming 4 Ryzen Edition ដែលបំពាក់នូវបន្ទះឈីប AMD R9 7940H processor និងក្រាហ្វិកកាត RTX 4050, 4060 និង 4070 ដែលនេះជាជម្រើសសម្រាប់អ្នកប្រើប្រាស់។ កុំព្យូទ័រ Asus TUF Gaming 4 Ryzen Edition នេះក៏មានបំពាក់នូវបន្ទះឈីប 8-core, 16-thread R9 7940H processor ដែលមានល្បឿនដល់ទៅ 5.2 GHz ។ ក្រាហ្វិកកាតកម្រិតខ្ពស់បំផុតនោះគឺ RTX 4070 ដែលប្រើប្រាស់នូវថាមពលថ្មទំហំ 140W ។

កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ  dual DDR5 RAM slots ដែលទ្រទ្រង់នូវ 64GB និង  PCIe 4.0 SSDs ផងដែរ។ កុំព្យូទ័រលេងហ្គេមថ្មីនេះបំពាក់នូវអេក្រង់ទំហំ 15.6-inch 2.5K 165Hz ជាមួយនឹង  100% DCI-P3 color gamut និង  3ms response ។ វាក៏មានរន្ធសម្រាប់ភ្ជាប់ទំនាក់ទំនងជាច្រើនទៀតដូចជា USB4, HDMI 2.1, RJ45 និង USB-A ports ថែមទៀត៕