ផលិតផល

ASUS ROG Ally ឧបករណ៍លេងហ្គេមជំនាន់ថ្មីបំពាក់នូវបន្ទះឈីប AMD Z1 Processor ដ៏ខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវឧបករណ៍លេងហ្គេមថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា ASUS ROG Ally ដែលមានតម្លៃ $599.99 ហើយឧបករណ៍នេះបំពាក់នូវបន្ទះឈីប AMD Z1 processor រ៉េមទំហំ 16GB LPDDR5 RAM និងម៉េមូរីទំហំ 256GB NVMe M.2 SSD storage ។

ASUS ROG Ally នេះមានអេក្រង់ទំហំ  7-inch ជាមួយនឹង  120Hz refresh rate, 1920 x 1080 pixel resolution, 16:9 aspect ratio និងអេក្រង់ដែលមានពន្លឺ  500nits ។ ឧបករណ៍នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 OS ហើយវាអាចប្រើប្រាស់ជាមួយនឹង platforms លេងហ្គេមជាច្រើនទៀតដូចជា EA apps, Epic Games, Steam និង Xbox game ជាដើម។

ASUS ROG Ally នេះក៏មានរន្ធ microSD card slot, USB Type-C port និង 65W fast charging។ បន្ថែមពីនេះទៀតនោះ ឧបករណ៍នេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងប្រព័ន្ធសំឡេង Dolby Atmos audio លឺច្បាស់ពិរោះរណ្តំចិត្តជានិច្ច៕