ផលិតផល

Lenovo 65W Max GaN plug-in ព្រីភ្លើងឆ្លាតវៃជាមួយនឹងរន្ធ 9 ផតងាយស្រួលសម្រាប់ការធ្វើដំណើរ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវព្រីភ្លើង 65W GaN plug-in ដែលអាចរកទិញបាននៅលើវេបសាយ  JD.com នៅក្នុងតម្លៃ $23 ។ ព្រីភ្លើងឆ្លាតវៃ Lenovo 65W GaN plug-in នេះមានរន្ធផតចំនួន 9 ដែលមាន 3x 5AC ports, 3x 2AC ports, 2x Type-C ports និង 1x USB port។ ព្រីភ្លើងនេះអាចសាកថ្មបាននៅក្នុងពេលដំណាលគ្នា ហើយវាអាចសាកបានទៅលើកុំព្យូទ័រ ស្មាតហ្វូន ថេប្លេត ហ្គេម consoles ឧបករណ៍ឆ្លាតវៃ និងផលិតផលប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត។

វាក៏ទ្រទ្រង់ទៅលើប្រូតូកូលនៃការសាកថ្មជាច្រើនទៀតដូចជា PPS, PD3.0 និង QC3.0 ដែលនេះគឺជាជម្រើសឆ្លាតវៃបំផុតសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការសាកថ្មទៅលើឧបករណ៍ច្រើននៅក្នុងពេលដំណាលគ្នានោះ។ ព្រីភ្លើងឆ្លាតវៃនេះប្រើប្រាស់នូវសមាសភាគGaN ជំនាន់ទី 3 ។ ព្រីភ្លើងនេះមានថាមពលដល់ទៅ 2500W ហើយសម្រាប់រន្ធផតមួយគឺមានកម្លាំង 65W ។

ជាពិសេសនោះ វាអាចធ្វើការសាកថ្មកុំព្យូទ័រទំនើបៗនៅក្នុងពេល 40 នាទីបានថាមពលថ្មដល់ទៅ 50% ។ ព្រីភ្លើងឆ្លាតវៃនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចង់បាននូវផលិតផលដែលមានសុវត្ថិភាព និងធន់ក្នុងការប្រើប្រាស់៕