សុវត្ថិភាព

សហរដ្ឋអាមេរិករឹបអូសទឹកប្រាក់ចំនួន 12 លានដុល្លារអាមេរិកពីអ្នកបោកប្រាស់ទៅលើការវិនិយោគគ្រីបតូ

នៅថ្ងៃនេះ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបានធ្វើការរឹបអូសនូវគណនីរូបិយវត្ថុនិម្មិតចំនួន 6 ដែលមានទឹកប្រាក់លួចបានសរុបចំនួន 12 លានដុល្លារអាមេរិកដែលសុទ្ធសឹងតែជាការវិនិយោគបោកប្រាស់ទៅលើរូបិយប័ណ្ណគ្រីបតូ។ តុលាការនិយាយថា ជំហានបន្ទាប់គឺការផ្ទេរប្រាក់នៃរូបិយប័ណ្ណគ្រីបតូដែលលួចបាននេះទៅកាន់ម្ចាស់ដើមវិញ។

ក្រុមឧក្រិដ្ឋជនដែលនៅពីក្រោយការក្លែងបន្លំទោលើការវិនិយោគក្លែងក្លាយនៃរូបិយប័ណ្ណគ្រីបតូនេះបានធ្វើការបោកបញ្ឆោតទៅលើជនរងគ្រោះជាច្រើនតាមរយៈ dating platforms, messaging apps ឬ social media platforms ការបង្កើតនូវទំនុកចិត្ត និងចាប់ផ្តើមបញ្ចុះបញ្ចូលអោយពួកគេធ្វើការវិនិយោគតាមរយៈ crypto wallets រហូតទាល់តែអស់ប្រាក់តែម្តង។

តុលាការបញ្ជាក់ថា “ពេលនេះ យើងបានរឹបអូសនូវរូបិយវត្ថុនិម្មិត ហើយយើងនឹងរកវិធីក្នុងការផ្ទេរប្រាក់ត្រឡប់ទៅវិញផងដែរ។” ក្រុមប៉ូលិស FBI ទម្លាយនៅក្នុងរបាយការណ៍ 2022 Internet Crime Report ថា ពលរដ្ឋសហរដ្ឋអាមេរិកបានខាតបង់ទឹកប្រាក់ជាង 3 ពាន់លានដុល្លារអាមេរិកទៅលើការវិនិយោគក្លែងក្លាយកាលពីឆ្នាំមុននេះ៕