សុវត្ថិភាព

មេរោគ Medusa ransomware វាយប្រហារទៅលើសាកលវិទ្យាល័យ Open University នៃប្រទេស​ Cyprus

ក្រុមចែកចាយមេរោគ  Medusa ransomware អះអាងអំពីការវាយប្រហារសាយប័រមួយទៅលើសាកលវិទ្យាល័យ Open University of Cyprus (OUC) ដែលបណ្តាលអោយមានការរំខានទៅដល់ប្រតិបត្តិការជាច្រើនរបស់ស្ថាប័ននេះ។ OUC គឺជាសាកលវិទ្យាល័យអនឡាញដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Nicosia, Cyprus ដែលផ្តល់នូវការសិក្សាពីចម្ងាយ។​

ស្ថាប័ននេះមានការផ្តល់ជូននូវកម្មវិធីសិក្សាកម្រិតខ្ពស់ជាង 30 កម្រិតទៅកាន់សិស្សជាង  4,200 នាក់ និងសិស្សផ្នែកស្រាវជ្រាវជាច្រើនទៀតទៅលើផ្នែកវិទ្យាសាស្រ្ត។ កាលពីសប្តាហ៍មុននេះ សាកលវិទ្យាល័យនេះក៏បានចេញផ្សាយនូវការប្រកាសអំពីការវាយប្រហារសាយប័រនេះដែលកើតឡើងនៅថ្ងៃទី 27 ខែមីនានេះ ហើយការវាយប្រហារនេះក៏បណ្តាលអោយ system និងសេវាកម្មសំខាន់ៗចាច្រើនក៏បាន offline បានផងដែរ។​

នៅក្នុងការប្រកាសរបស់ OUC នេះអោយដឹងថា “ជាការប្រុងប្រយ័ត្ននោះ ប្រព័ន្ធ systems នេះគឺ offline ទៅលើប្រព័ន្ធ  eLearning Platform, Employment Portal, Portal for applications របស់សាកលវិទ្យាល័យនេះ។” នៅថ្ងៃនេះ ក្រុមចែកចាយមេរោគ Medusa ransomware ក៏បង្ហោះនៅលើ OUC អំពីការបែកធ្លាយទិន្នន័យ ហើយវាក៏មានតម្រូវអោយមានការបង់ប្រាក់លោះនៅក្នុងពេល 14 ថ្ងៃផងដែរ។ ក្រុមហេគឃ័រនេះទាមទារប្រាក់ចំនួន  $100,000 ។ ប្រសិនបើស្ថាប័ននេះបង់ប្រាក់ចំនួន  $10,000 នោះ ក្រុមហេគឃ័រនឹងពន្យារពេលក្នុងការទម្លាយទិន្នន័យបានមួយថ្ងៃផងដែរ៕