សុវត្ថិភាព

ក្រុមហេគឃ័រប្រើប្រាស់នូវ Rilide browser extension ដើម្បីគេចផុតពីការផ្ទៀងផ្ទាត់ 2FA

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបានរកឃើញនូវ malicious browser extension ថ្មីដែលមានឈ្មោះហៅថា Rilide ដែលមានគោលដៅក្នុងការវាយប្រហារទៅលើផលិតផលជាច្រើនដែលផ្អែកនៅលើ Chrome ដូចជា Google Chrome, Brave, Opera និង Microsoft Edge ។ មេរោគ malware នេះត្រូវបានឌីស្សាញឡើងក្នុងការមើលទៅលើសកម្មភាពនៅលើ browser, ការថតរូបភាព screenshots និងការលួចយកនូវ cryptocurrency តាមរយៈ scripts injected នៅក្នុង web pages ផងដែរ។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Trustwave SpiderLabs រកឃើញនូវមេរោគ Rilide ដែលមាននៅក្នុង Google Drive extensions ហើយវាក៏បានបំពានទៅលើមុខងារជាច្រើននៅក្នុងកម្មវិធី Chrome ផងដែរ។ ក្រុមហ៊ុនសាយប័ររកឃើញនូវយុទ្ធនាការចំនួន 2 ដែលមានគោលដៅក្នុងការចែកចាយនូវ Rilide នេះ។ យុទ្ធនាការមួយគឺប្រើប្រាស់នូវ Google Ads និង Aurora Stealer ដើម្បីដំណើរការនូវ extension ជាមួយនឹងការប្រើប្រាស់នូវ Rust loader ។ វិធីសាស្រ្តនៃការចែកចាយមួយទៅលើ malicious extension គឺប្រើប្រាស់នូវ Ekipa remote access trojan (RAT) ៕