ផលិតផល

Xiaomi Mijia Italian Style 400L ទូរទឹកកកឆ្លាតវៃជាមួយនឹងការឌីស្សាញយ៉ាងទាន់សម័យ

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះថ្មីនោះគឺ Mijia Refrigerator Italian Style 400L ដែលជាទូរទឹកកករូបរាងស្រស់ស្អាត និងមានទ្វារ 3 ជាមួយនឹងពណ៌ស គែម bezels ស្តើងយ៉ាងស្រស់ស្អាតបំផុត។ Mijia Refrigerator Italian Style 400L នេះប្រើប្រាស់នូវបច្ចេកវិទ្យា  thin-walled foaming technology ហើយវាមានវិមាត្រ 600 x 635 x 1911 mm ថែមទៀត។

ទូរទឹកកកនេះមានប្រើប្រាស់នូវ dual-layer freezer drawer ដែលងាយស្រួលក្នុងការផ្ទុកនូវវត្ថុកក និង  252L refrigeration zone ដែលអាចផ្ទុកបានដបទឹកចំនួន 371 ដប។ វាក៏មាន  148L freezer ដែលអាចទុកប្រអប់បានដល់ទៅ 32 ថែមទៀត។  Mijia Refrigerator Italian Style 400L ​នេះក៏អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Mi Home app និងគ្រប់គ្រងដោយសំឡេងបានថែមទៀតជាមួយនឹង XiaoAI Assistant របស់ក្រុមហ៊ុន Xiaomi ផងដែរ៕