ផលិតផល

Acer Predator Helios Neo 16 កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវអេក្រង់ 165Hz ដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Acer ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មីដែលមានឈ្មោះហៅថា Acer Predator Helios Neo 16 ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ  16-inch ជាមួយនឹង WQXGA display resolution ។ អេក្រង់នេះក៏មាន  165Hz refresh rate, 500 nits, 3ms response time និង Nvidia G-Sync ។

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានតួខ្លួនអាលុយមីញ៉ូមយ៉ាងស្រស់ស្អាតដែលមានឈ្មោះហៅថា  Cyberdeck ។ កុំព្យូទ័រ Acer Predator Helios Neo 16 នេះក៏បំពាក់នូវ  4-zone RGB keyboard, pulsar lighting, fan control រួមជាមួយនឹង 720p 30fps webcam ផងដែរ។

បន្ថែមពីនេះទៀតនោះ  Acer Predator Helios Neo 16 នេះមានបន្ទះឈីប 13th-generation Core i7 processor ក្រាហ្វិកកាត NVIDIA RTX 4060 GPU រ៉េម 32GB LPDDR5 RAM និង 1TB NVMe SSD storage ។ កុំព្យូទ័រ  Acer Predator Helios Neo 16 នេះមានថាមពលថ្ម 90Wh ប្រព័ន្ធប្រតិបត្តិការ  Windows 11 OS ហើយវាមានរន្ធដោតជាច្រើនដូចជា WiFi-6, 2x  USB 3.2 ports, 2x Thunderbolt ports និង  Bluetooth 5.3 ថែមទៀត៕