ផលិតផល

Lenovo Xiaoxin Mini PC កុំព្យូទ័រលើតុដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Mini PC ថ្មីរបស់ខ្លួនដែលមឈ្មោះហៅថា Lenovo Xiaoxin Mini PC ជាមួយនឹងការបំពាក់នូវមុខងារថ្មីៗជាច្រើន។ Lenovo Xiaoxin Mini PC នេះមានរូបរាងស្រស់ស្អាត និងទាន់សម័យជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប 13th Gen Intel H series processor ថែមទៀត។

ទម្ងន់របស់កុំព្យូទ័រនេះគឺស្រាលត្រឹមតែ 1.8kg ប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានភ្ជាប់ជាមួយនឹង 150W 80 Plus Platinum power supply ផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវ Windows 11, Microsoft Office, DDR4 RAM និង PCIe 4.0 SSD ។ សម្រាប់រន្ធភ្ជាប់ទំនាក់ទំនងនៅលើកុំព្យូទ័រនេះមានដូចជា WiFi 6, Bluetooth, 3 x USB 3.2 Gen 2 (Type-A), 1 x USB 3.2 Gen 2 (Type-C), 1 x Thunderbolt 4, 1 x USB 2.0 (Type-A), HDMI 2.1,  DisplayPort 1.4, LAN និង 3.5mm headphone jack ជាដើម៕