ផលិតផល

Samsung Neo QLED TV 2023 4K & 8K ទូរទស្សន៍ចុងក្រោយបំផុតរូបភាពច្បាស់គ្មានគូរប្រៀប

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ Neo QLED TV 2023 series​ចុងក្រោយបំផុតរបស់ខ្លួនដែលមានកម្រិតភាពច្បាស់ 4K និង 8K version ។ Samsung Neo QLED TV 2023 series នេះមានអេក្រង់ Infinity Screen និង Infinity One ដែលមានគែម ultra-slim frame ដែលមានទំហំចាប់ពី 65, 75 និង 85-inch ។ ទូរទស្សន៍ QLED 8K នេះមានបំពាក់នូវ 50Hz refresh rate និង 8K dimming ខណៈពេលដែលម៉ូឌែល 4K មានបំពាក់នូវអេក្រង់ 144Hz refresh rate ។

ទូរទស្សន៍នេះក៏ទ្រទ្រង់នូវ anti-reflection, HDR10+, 1 billion colour និង 100% color volume quantum dot ផងដែរ។ នៅផ្នែកខាងមុខរបស់ទូរទស្សន៍ Samsung Neo QLED TV 2023 series នេះមានបំពាក់នូវ 60W speaker ជាមួយនឹង Q-Symphony និង Dolby Atmos ផងដែរ។ Samsung Neo QLED TV 2023 series បំពាក់នូវបន្ទះឈីប Neural Quantum Processor 8K និង 4K រៀងគ្នា។

វាក៏មាន auto-low latency mode ជាមួយនឹង​ Motion Xcelerator Turbo Pro ដែលផ្តល់នូវបទពិសោធន៍ដ៍អស្ចារ្យនៅក្នុងពេលលេងហ្គេមផងដែរ។ Samsung Neo QLED TV 2023 series នេះក៏មានរន្ធសម្រាប់ភ្ជាប់ទំនាក់ទំនងជាច្រើនដូចជា Bluetooth, WiFi-5, 4x USB ports, HDMI ports, 3x Ethernet port និង USB-C ថែមទៀត៕