សុវត្ថិភាព

មេរោគ FakeCalls Android malware ត្រឡប់មកវិញជាមួយនឹងវិធីលាក់ខ្លួនថ្មីនៅលើស្មាតហ្វូន​

មេរោគ Android malware ‘FakeCalls’ កំពុងតែបង្ហាញវត្តមានសារជាថ្មីម្តងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយមេរោគនេះធ្វើត្រាប់ជាការខលទូរស័ព្ទទៅកាន់ស្ថាប័នហិរញ្ញវត្ថុជាង 20 និងព្យាយាមក្នុងការបន្លំអ្នកធ្វើការនៅធនាគារអោយផ្តល់នូវព័ត៌មានលម្អិតអំពីកាតឥណទានរបស់ពួកគេ​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២៣។

វត្តមាននៃមេរោគ malware នេះមិនមែនជារឿងថ្មីនោះទេ ខណៈពេលដែលក្រុមហ៊ុន Kaspersky បានចេញផ្សាយនូវរបាយការណ៍មួយកាលពីមួយឆ្នាំមុននេះ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Check Point ពេលនេះក៏បានរាយការណ៍អំពី versions ជាច្រើនដែលបានបន្លំលាក់ខ្លួននៅលើស្មាតហ្វូន។

នៅក្នុងរបាយការណ៍របស់ CheckPoint នេះនិយាយថា “យើងបានរកឃើញនូវ 2500 samples នៃមេរោគ FakeCalls malware ដែលបានប្រើប្រាស់នូវបន្សំនៃការបន្លំផ្សេងៗគ្នាជាផ្នែករបស់ស្ថាប័នហិរញ្ញវត្ថុ ហើយវាក៏មានបច្ចេកទេសប្រឆាំងទៅនឹងការវិភាគរកមេរោគផងដែរ។ អ្នកអភិវឌ្ឍកម្មវិធីមេរោគ malware នេះបានប្រើប្រាស់នូវវិធីសាស្រ្តឈា្លនពានថ្មីដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។”

តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនោះ vishing (voice phishing) គឺជាបញ្ហាដែលបណ្តាលអោយជនរងគ្រោះជាច្រើននៅក្នុងប្រទេសនេះមានការខាតបង់ប្រាក់ជាង 600 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2020 ខណៈពេលដែលមានជនរងគ្រោះជាង 170,000 នាក់ទៀតនៅចន្លោះឆ្នាំ 2016 និង 2020 ។ Vishing បានក្លាយជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែការកើនឡើងនៃគំរូ machine-learning speech អាចបង្កើននូវការក្លែងបន្លំទៅលើសំឡេងដូចធម្មជាតិ និងត្រាប់ទៅលើសំឡេងមនុស្សពិតៗបាន ហើយវានឹងក្លាយជាការគំរាមកំហែងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕