ផលិតផល

BenQ HDR-PRO Projectors ម៉ាស៊ីនបញ្ចាំងស្លាយ៍សមត្ថភាពខ្ពស់

នៅក្នុងពិភពលោកដែលពោរពេញទៅដោយការកម្សាន្តនេះ សេវាកម្ម​ Streaming ក៏មានការកើនឡើងខ្លាំងក្លា ហើយក្រុមហ៊ុនជាច្រើនក៏ចាប់ផ្តើមបញ្ចេញនូវម៉ាស៊ីនបញ្ចាំងស្លាយ៍កម្រិតខ្ពស់ជាច្រើនដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងគេហដ្ឋាននោះ។

ក្រុមហ៊ុន BenQ ដែលជាក្រុមហ៊ុននាំមុខទៅលើដំណោះស្រាយទៅលើ Visual Display នោះ ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបញ្ចាំងស្លាយ៍ថ្មីរហូតដល់ទៅ 4 ម៉ូឌែល។ HT4550i គឺល្អសម្រាប់ Home Theater ដែលមានបច្ចេកវិទ្យា CinematicColor 100% DCI-P3 និង  3200 ANSI lumens ជាមួយនឹងប្រភព 4LED light source ហើយវាក៏មានបំពាក់នូវបច្ចេកវិទ្យា HDR-PRO technology ដែលផ្តល់នូវភាពច្បាស់ និងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ។

សម្រាប់ HT3560 នេះមានបំពាក់នូវ HDR ជាមួយនឹង  95% DCI-P3 CinematicColor និង 2200 ANSI lumens ដែលច្បាស់សម្រាប់អ្នកដែលចង់ទស្សនាខ្សែភាពយន្តនៅក្នុងបន្ទប់ធម្មតានោះ។ ចំនែក TK860i នេះគឺមានកម្រិត  4K cinematic HDR ដែលមាន 3300 ANSI lumens និង  CinematicColor ដែលផ្តល់នូវរូបភាពច្បាស់ និងពណ៌ល្អក្នុងការទស្សនា។ TK860i អាចប្រើប្រាស់នៅក្នុងបន្ទប់ដែលភ្លឺបានយ៉ាងល្អ។ សម្រាប់ V5000i នេះគឺជាប្រភេទ RGB laser TV projector ដែលសក្តិសមក្នុងការប្រើប្រាសនៅក្នុងបន្ទប់កម្សាន្តនៅពេលថ្ងៃ។ វាមាន 95% ultra-wide BT.2020 CinematicColor ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុត។ V5000i អាចបញ្ចាំងដល់ទៅអេក្រង់ 100-inch ALR