ASRock 31.5″ 4K ម៉ូនីទ័រស៊េរីថ្មីបំពាក់អេក្រង់ 144Hz refresh rate & Mini-LED backlights

ក្រុមហ៊ុនផលិត PC Components ដ៏ល្បីល្បាញរបស់តៃវ៉ាន់ ASRock ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Computex នេះ។ ម៉ូនីទ័រលេងហ្គេមនេះមានអេក្រង់ទំហំ 55-inch ជាមួយនឹងកម្រិតភាពច្បាស់ 8K resolution និង HDR 1000 ថែមទៀត។ ASRock ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា ASRock PG32UMF 4K ដែលមានទំហំ 31.5-inch IPS panel ជាមួយនឹង 3,840 x 2,160 ។ ម៉ូនីទ័រនេះមានពន្លឺទំហំ 600 nits និង VESA DisplayHDR 1400 ថែមទៀត។

ម៉ូនីទ័រនេះមានកម្រិតអេក្រង់ 144Hz refresh rate ដែលផ្តល់ភាពរលូននៅក្នុងការលេងហ្គេម MMO និង FPS Games បាននៅក្នុងកម្រិតដល់ទៅ 4K resolutions ផងដែរ។ ASRock នេះក៏មាន Mini-LED backlights ហើយវាក៏ទ្រទ្រង់នូវ AMD FreeSync Premium និង NVIDIA G-SYNC technologies ផងដែរ។ ASRock នេះក៏មាន 1 ms MPRT response time ថែមទៀត។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងរបស់វា PG32UMF នេះមាន DisplayPort 1.4, HDMI 2.1, USB Type-C និង USB Type-A ports ។ វាក៏មាន 4x USB Type-A ports ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *