ផលិតផល

ASUS ROG X PN42 mini PC កុំព្យូទ័រតូចសមត្ថភាពខ្លាំងក្លាបំផុត

នៅក្នុងព្រឹត្តិការណ៍ CES នេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ទើបតែប្រកាសបង្ហាញនូវ mini PC ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា ExpertCenter PN42 ។ សម្រាប់ ExpertCenter PN42 mini PC នេះបំពាក់នូវបន្ទះឈីប N100 និង N200 quad-core processors ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Intel ថែមទៀត។ សម្រាប់ ROG X Mini PN42 នេះមានវិមាត្រ 127.5 x 132 x 57.6 mm ហើយវាមានទម្ងន់មិនដល់ 1Kg នោះទេ។

កុំព្យូទ័រនេះអនុញ្ញាតអោយអ្នកអាចភ្ជាប់ទៅកាន់ម៉ូនីទ័រចំនួន 3 ក្នុងពេលដំណាលគ្នាថែមទៀត។ វាក៏មាន connectivity ជាច្រើនទៀតដូចជា 7 USB ports, USB-C port, dual 2.5 Gbps LAN, DP1.4 និង HDMI 2.0 ports ផងដែរ។ កុំព្យូទ័រនេះក៏មានបំពាក់នូវ bi-directional AI noise reduction ហើយវាក៏មាន DDR4 16GB/8GB RAM និង 512GB M.2 PCIe SSD ។ កុំព្យូទ័រនេះក៏ទ្រទ្រង់នូវ Bluetooth 5.0 និង Wi-Fi 6 ផងដែរ។ បន្ថែមពីនេះទៀតនោះ ROG X Mini PN42 នេះក៏មាន RGB power button ថែមទៀត៕