ផលិតផល

Xiaomi MIJIA Smart Audio Glasses វ៉ែនតាឆ្លាតវៃពហុមុខងារ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវវ៉ែនតាឆ្លាតវៃពហុមុខងាររបស់ខ្លួនដែលមានឈ្មោះហៅថា MIJIA Smart Audio Glasses ។ MIJIA Smart Audio Glasses មានបំពាក់នូវមុខងារឆ្លាតវៃជាច្រើន និងស្រាលក្នុងការប្រើប្រាស់ថែមទៀត។ វ៉ែនតានេះក៏មាន Bluetooth earphones ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចស្តាប់នូវ audio បានយ៉ាងល្អថែមទៀត។

វ៉ែនតា MIJIA Smart Audio Glasses នេះមានទម្ងន់ 38.1g ។ សម្រាប់ MIJIA smart audio glasses នេះមានថាមពលថ្មអាចប្រើប្រាស់បានដល់ទៅ​ 7 ម៉ោងនៅក្នុងការប្រើប្រាស់នូវ talking mode ។ ថាមពលថ្មនេះអាចប្រើប្រាស់បានដល់ទៅ​ 10 ម៉ោងនៅពេលដែលស្តាប់តន្ត្រីថែមទៀត។ នៅក្នុងការប្រើប្រាស់ standby mode គឺអាចប្រើប្រាស់បានដល់ទៅ 22 ម៉ោង។ វ៉ែនតា audio glasses នេះក៏មានផ្ទៃ 30mm touch ដែលងាយស្រួលក្នុងការបញ្ជាថែមទៀត៕