ផលិតផល

Lenovo Xiaoxin 24 FHD ម៉ូនីទ័រជំនាន់ថ្មីបំពាក់នូវ 100Hz refresh rate

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រថ្មីដែលមានឈ្មោះហៅថា Xiaoxin 24 FHD ជាមួយនឹងកម្រិត 100Hz refresh rate ។ អេក្រង់នេះមានគែម 2mm frame និងកម្រាស់​ 6.9mm ។ ម៉ូនីទ័រនេះមានអេក្រង់ច្បាស់ និងកម្រិត refresh rate ខ្ពស់ដែលល្អនៅក្នុងការលេងហ្គេមថែមទៀត។

ម៉ូនីទ័រ Lenovo Xiaoxin 24 FHD នេះមានអេក្រង់ទំហំ 23.8-inch IPS panel ជាមួយនឹង 1920 x 1080 pixels និងកម្រិតពន្លឺ 250 nits ។ អេក្រង់នេះមាន 99% sRGB color gamut coverage និងទ្រទ្រង់នូវ DC dimming ។ បន្ថែមពីនេះទៀតនោះ ម៉ូនីទ័រនេះក៏មាន OSB buttons នៅផ្នែកខាងក្រោមផងដែរ។ ម៉ូនីទ័រ Xiaoxin 24 FHD នេះមាន 2x HDMI ports និង 3.5mm audio jack ផងដែរ៕