ផលិតផល

Lenovo Yoga Air 14s 2023 Notebook កុំព្យូទ័រជំនាន់ថ្មីមានអេក្រង់ 3K OLED, Ryzen 7 7840U

នៅក្នុងព្រឹត្តិការណ៍ CES 2023 នេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវ Lenovo Yoga Book 9i របស់ខ្លួនដែលមានអេក្រង់ទំហំ 13-inch OLED ហើយវាប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processor ។ ពេលនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីមួយទៀតរបស់ខ្លួនដែលមានឈ្មោះហៅថា Yoga Air 14s 2023 ដែលមានអេក្រង់ទំហំ 3K OLED display, Ryzen 7 series processor ថែមទៀត។

Lenovo Yoga Air 14s 2023 នេះមានការឌីស្សាញរូបរាងស្លីមជាមួយនឹងគែម bezels ស្តើង។ អេក្រង់ OLED នេះមានទំហំ 14.5 inches និង 3K resolution, 90Hz refresh rate និង 100% P3 color gamut ។​អេក្រង់ OLED panel នេះមានពន្លឺ 600 nits ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា CNC technology និងទម្ងន់ស្រាលត្រឹមតែ 1.3 kg ប៉ុណ្ណោះ។ កុំព្យូទ័រ Yoga series នេះមានបន្ទះឈីប AMD R7 7840S processor, 32GB memory, 1TB SSD, 70Wh battery និង 65W power adapter ថែមទៀត៕