ផលិតផល

ASRock 55″ 8K ម៉ូនីទ័រលេងហ្គេមបំពាក់នូវ HDR 1000

នៅក្នុងព្រឹត្តិការណ៍ Computex 2023 នេះ ក្រុមហ៊ុន Asus ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមជំនាន់ថ្មីដែលមានឈ្មោះហៅថា ASRock PG558KF ។ ម៉ូនីទ័រនេះមានទំហំ 55″ ហើយវាមានកម្រិតអេក្រង់ដល់ទៅ 8K resolution ថែមទៀត។ ម៉ូនីទ័រនេះមានបំពាក់នូវអេក្រង់ IPS panel ជាមួយនឹង 7,680 x 4,320 pixels និង 16:9 aspect ratio ថែមទៀត។

បន្ថែមពីនេះទៀតនោះ PG558KF នេះក៏មានបំពាក់នូវ 60 Hz refresh rate និង 1,200:1 contrast ratio ជាមួយនឹង 252 local dimming zones ផងដែរ។ ម៉ូនីទ័រនេះមានកម្រិតពន្លឺ 1,000 nits នៅពេលដែលមើលទៅលើ HDR content ថែមទៀត។ PG558KF នេះមាន 2x DisplayPort 1.4 និង HDMI 2.1 ports ។ វាក៏មាន USB hub ដែលមាន 4x USB 3.1 Gen2 Type-A downstream ports, USB Type-C upstream port ដែលទ្រទ្រង់នូវ 90 W charging តាមរយៈ USB PD 3.0 protocol ថែមទៀត៕