ផលិតផល

Lenovo Legion Pro 2023 កុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រលើតុ Blade 7000K 2023 ហើយពេលនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម Lenovo Legion Pro ដែលមាន 4 ម៉ូឌែលនោះគឺ Legion Pro 7i, Legion Pro 7, Legion Pro 5i និង Legion Pro 5 ។ កុំព្យូទ័រ Legion Pro 7i និង Pro 7 មានសមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីប 13th Gen Intel Core i9-13900HX ឬ AMD Ryzen 9 7000 processors ។

កុំព្យូទ័រទាំង 2 នេះប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA GeForce RTX 4090 Laptop GPU ជាមួយនឹង 16GB GDDR6 memory និង 32GB DDR5 RAM ។ សម្រាប់កុំព្យូទ័រលេងហ្គេម Legion Pro 5i និង Pro 5 នេះគឺមានបន្ទះឈីប 13th Gen Intel Core i7-13700HX ឬ AMD Ryzen 7 7745HX CPUs ជាមួយនឹងរ៉េមទំហំ 32GB DDR5 RAM និងក្រាហ្វិកកាត GeForce RTX 4070 Laptop GPU ជាមួយនឹង 8GB GDDR6 memory ។

កុំព្យូទ័រនេះក៏មានបំពាក់នូវ Lenovo Legion AI Engine+ ផងដែរ។ កុំព្យូទ័រទាំងនេះមានអេក្រង់ 16-inch IPS ជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1660 pixels, 240Hz variable refresh rate និងកម្រិតពន្លឺ 500 nits ។ សម្រាប់មុខងារជាច្រើនទៀតមានដូចជា 100% RGB, Dolby Vision និង NVIDIA G-SYNC ។ កុំព្យូទ័រនេះក៏តម្លើងស្រាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 11 Pro ផងដែរ។ សម្រាប់រន្ធផតនៅលើកុំព្យូទ័រនេះមានដូចជា USB-C 3.2 Gen 2, USB-A 3.2 Gen 1, HDMI 2.1 និង Ethernet (RJ45) ports ៕