ផលិតផល

Fujitsu LifeBook U9 Series កុំព្យូទ័រស៊េរីថ្មីបំពាក់បន្ទះឈីប 13th Gen Intel Processors

ថ្មីៗនេះ ក្រុមហ៊ុន Fujitsu ទើបតែប្រកាសបង្ហាញនុវកុំព្យូទ័រជំនាន់ថ្មីចំនួន 2 ម៉ូឌែលនៃត្រកូល LifeBook U9 series នោះគឺ U94/A និង U9313X ដែលប្រើប្រាស់នូវបន្ទះឈីប 13th generation Intel processors ដ៏ខ្លាំងក្លា។ កុំព្យូទ័រ​ LifeBook U94/A នេះមានទំហំ 14-inch ដែលមានទម្ងន់ត្រឹមតែ 898 g ។ វាមានគែម bezel ស្តើងជាមួយនឹងកម្រិត 16:10 aspect ratio និងកម្រិតភាពច្បាស់ 1920×1200 ។

កុំព្យូទ័រនេះក៏មាន full-size ethernet port, 2x USB A ports, Thunderbolt 4 port និង HDMI 2.0 ។ កុំព្យូទ័រនេះក៏ទ្រទ្រង់នូវ 5G 2 និង Wi-Fi 6E ផងដែរ។ កុំព្យូទ័រនេះក៏ទ្រទ្រង់នូវ Windows Hello ថែមទៀត។ កុំព្យូទ័រ LifeBook U9313X នេះជាប្រភេទ convertible laptop ជាមួយនឹងអេក្រង់ទំហំ 13.3-inch ជាមួយនឹង 16:9 aspect ratio និង 1920×1080 ។ កុំព្យូទ័រ U9313X ជាមួយនឹង 2x USB A ports, 2x Thunderbolt 4 ports និង full-size ethernet port ។ វាក៏មានប៊ិច Stylus ផងដែរ៕