ផលិតផល

Motorola Envision X smart TV ទូរទស្សន៍ឆ្លាតវៃបំពាក់នូវអេក្រង់ Quantum-Glow OLED & Dolby Atmos Sound

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននោះគឺទូរទស្សន៍ឆ្លាតវៃ Motorola Envision X ។ បន្ទាប់ពីភាពជោគជ័យនៃការប្រកាសបង្ហាញនូវទូរទស្សន៍ Motorola Envision series TVs កាលពីខែមុននេះ ពេលនេះ ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវទូរទស្សន៍ម៉ូឌែលថ្មីជាផ្លូវការហើយ។ ទូរទស្សន៍ Envision X នេះមាន 2 ទំហំគឺ 55″ និង 65″ ដែលមានបំពាក់នូវអេក្រង់ QLED display ។

វាក៏មានបច្ចេកវិទ្យា Quantum-Glow technology, Dolby Vision និង wide color gamut 1.07 billion colors ថែមទៀត។ ទូរទស្សន៍ Envision X នេះទ្រទ្រង់នូវ 3D surround sound through Dolby Atmos technology ដែលផ្តល់នូវគុណភាពសំឡេងដ៏អស្ចារ្យបំផុត។ ទូរទស្សន៍នេះដំណើរការនូវ Google TV ហើយវាមានបន្ទះឈីប MediaTek quad-core processor, 2GB RAM និងអាចលេងហ្គេមបានយ៉ាងល្អថែមទៀត៕