ផលិតផល

Amazfit Pop 3R ស្មាតវ៉ចជំនាន់ថ្មីបំពាក់នូវអេក្រង់ AMOLED និងកាន់ថ្មបានយូរដល់ 12 ថ្ងៃ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Amazfit ទើបតែប្រកាសបង្ហាញនូវស្មាតវ៉ចថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា  Amazfit Pop 3R ។ បើមើលទៅលើស្មាតវ៉ច​ Amazfit Pop 3S នេះគឺមានអេក្រង់ 1.43-inch HD AMOLED ជាមួយនឹង 466 x 466p resolution ។ អេក្រង់ AMOLED នេះក៏មានមុខងារ Always-on display ថែមទៀត។  សម្រាប់ Pop 3R នេះក៏មានមុខងារពិសេសៗជាច្រើនដូចជា ការតាមដានទៅលើមុខងារវាស់ទៅលើចង្វាក់បេះដូង ការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម និងការត្រួតពិនិត្យទៅលើកម្រិតនៃភាពតានតឹងថែមទៀត។  

Pop 3R នេះទ្រទ្រង់នូវ Bluetooth 5.2 ហើយវាអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ Android ជាច្រើនទៀតដែលដំណើរការនូវ  7.0 ឡើងទៅ និង​ iOS12.0 ឡើងទៅ។ វាក៏មានភ្ជាប់ជាមួយនឹង  microphone និង speaker ហើយវាក៏មានមុខងារ AI Voice Assistant ថែមទៀត។  ស្មាតវ៉ច Pop 3R នេះក៏មានមុខងារសេនស័រជាច្រើនទៀតដូចជា accelerometer sensor, heart rate sensor និង 3-axis motion sensor រួមជាមួយនឹង 24-hour heart rate monitoring, SpO2 level និង  stress monitoring ថែមទៀត។ Pop 3R នេះមានថាមពលថ្មទំហំ 300mAh ហើយវាអាចប្រើប្រាស់បានដល់ទៅ 12 ថ្ងៃថែមទៀត៕