ផលិតផល

ASUS Antibacterial-coating Mousepad ទ្រនាប់ Mouse ដ៏សក្តិសមការពារបាក់តេរី

ដូចគ្នាទៅនឹងឧបករណ៍ PC ជាច្រើនទៀតផងដែរ Mousepad ពិតជាមានសារៈសំខាន់ណាស់នៅក្នុងការប្រើប្រាស់ទៅលើការងារប្រចាំថ្ងៃជាមួយនឹងកុំព្យូទ័ររបស់អ្នក។ ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវ ProArt mouse pad ចុងក្រោយបំផុតរបស់ខ្លួនដែលមាន 2 ទំហំក្នុងការប្រើប្រាស់នោះគឺ  A4 (297 x 420 mm)​និង A3  210 x 297 mm ។

សម្រាប់ professional-grade mouse pad នេះគឺមានការឌីស្សាញយ៉ាងល្អឥតខ្ចោះ ហើយវាអាចប្រើប្រាស់បានយ៉ាងមានផាសុខភាពបំផុត។ កាន់តែពិសេសជាងនេះទៀតនោះ ផ្នែកខាងលើរបស់ Pad នេះគឺប្រើប្រាស់នូវម៉ាញ៉េទិច(magnetic) ដែលងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងឧបករណ៍តូចៗរបស់អ្នក។ កាន់តែពិសេសជាងនេះទៀត វាក៏មានមុខងារក្នុងការកម្ចាត់បាក់តេរីបានដល់ទៅ 99% ផងដែរដែលធានាខ្ពស់ទៅលើអនាម័យក្នុងការប្រើប្រាស់ថែមទៀតផង។ ការប្រើប្រាស់នូវ Mousepad នេះគឺធានាបានទៅលើកម្រិតនៃភាពត្រឹមត្រូវក្នុងការអូសទៅលើ Mouse ជាពិសេសនៅក្នុងការលេងហ្គេម ឬការងារផ្នែកក្រាហ្វិកជាដើម៕