ផលិតផល

Xiaomi XiaoAI Speaker Kids Edition ឧបករណ៍បំពងសំលេងឆ្លាតវៃសម្រាប់ក្មេងៗ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវ  Xiaoai Speaker Kids Edition ដែលជាប្រភេទ Smart Speaker សម្រាប់ក្មេងៗដែលមានអាយុចាប់ពី 3 ទៅ 6 ឆ្នាំ។ ផលិតផលថ្មីនេះគឺជាផ្នែកមួយរបស់ប្រព័ន្ធ smart ecosystem របស់ក្រុមហ៊ុន Xiaomi ដែលជំនួយដល់ការរៀនសូត្រ និងការកម្សាន្តរបស់ក្មេងៗបានថែមទៀត។

សម្រាប់ Speaker នេះគឺមានមាតិកាជាច្រើនសម្រាប់ជ្រើសរើសដូចជារឿងនិទាន មេរៀនអង់គ្លេស និងចំណេះដឹងទូទៅជាច្រើនទៀតដែលសក្តិសមក្នុងការរៀនសូត្ររបស់ក្មេងៗបានថែមទៀត។ ឧបករណ៍បំពងសំលេងនេះមានទំហំតូចប៉ុនបាតដៃរបស់ក្មេងៗ ហើយងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត។  Xiaomi XiaoAI Speaker Kids Edition នេះក៏មានបំពាក់នូវ DIY emoji stickers ដែលក្មេងៗអាចប្រើប្រាស់ជាឧបករណ៍ accessory ដាក់តាំងបង្ហាញនៅក្នុងបន្ទប់របស់ពួកគេបានផងដែរ។ កាន់តែពិសេសនោះវាប្រើប្រាស់នូវជ័រប្រភេទ ABS ដែលមានភាពធន់ទៅនឹងការធ្លាក់ថែមទៀត៕