ផលិតផល

Lenovo Legion Y9000X 2023 កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវ Core i9, 140W charging, 165Hz refresh rate

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Lenovo Legion Y900X 2023 ដែលមានបំពាក់នូវ Core i9 processor, 140W charging និងអេក្រង់ 165Hz refresh rate ថែមទៀត។ កុំព្យូទ័រ Lenovo Legion Y900X 2023 នេះមាន 11-knife CNC carved frame ក្រាហ្វិកកាត RTX 4070 GPU រ៉េម DDR5-5200 RAM និង 1TB SSD ថែមទៀត។

កុំព្យូទ័រនេះមានកម្រាស់ 17.6mm និងទម្ងន់ 2.1kgs ។ អេក្រង់នេះមានទំហំ 16-inch 3200*2000 resolution, 165Hz refresh rate, 100% P3 color gamut និងកម្រិតពន្លឺ 430 nits ថែមទៀត។ បន្ថែមពីនេះ វាក៏មាន 90mm Harman tuned speakers និង Wi-Fi 6 ផងដែរ។ កុំព្យូទ័រ Lenovo Legion Y900X 2023 នេះមានថាមពលថ្មទំហំ 99Wh និងបច្ចេកវិទ្យា 140W fast charging ថែមទៀត៕