ផលិតផល

Fujifilm X-S20 Compact Mirrorless កាមេរ៉ាថតរូបភាពខ្នាតតូចងាយស្រួលក្នុងការប្រើប្រាស់

ក្រុមហ៊ុន Fujifilm ទើបតែប្រកាសបង្ហាញនូវកាមេរ៉ា mirrorless ស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Fujifilm X-S20 ។ Fujifilm X-S20 នេះមានទម្ងន់ស្រាល និងមានវិមាត្រ 127.7mm x 85.1 x 65.4mm រួមជាមួយនឹងទម្ងន់ 491 g ។ កាមេរ៉ានេះមានអេក្រង់ទំហំ 3-inch vari-angle LCD ហើយវាក៏មានភ្លើង pop-up flash និង electronic viewfinder ថែមទៀត។

Fujifilm X-S20 នេះក៏មាន 26.1MP X-Trans CMOS 4 sensor រួមជាមួយនឹងបន្ទះឈីប X-Processor 5 Image Sensing Processor ថែមទៀត។ កាមេរ៉ា Fujifilm X-S20 នេះមានបំពាក់នូវ AI AF និង 19 dedicated film simulation modes ផងដែរ។ Fujifilm X-S20 នេះអាចថតវីដេអូកម្រិតដល់ទៅ 6.2K 10-bit video footage នៅកម្រិត​ 30fps ។ វាក៏ទ្រទ្រង់នូវ F-Log2 13+ stops dynamic នៅក្នុងវីដេអូថែមទៀត។

អ្នកប្រើប្រាស់ក៏អាចភ្ជាប់នូវ microphone តាមរយៈរន្ធ 3.5mm audio combo jack ថែមទៀត៕