ផលិតផល

RedmiBook Pro 15 2023 Ryzen Edition កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវបន្ទះឈីប Ryzen 7000 series

ក្រុមហ៊ុន Redmi ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីដែលមានឈ្មោះហៅថា RedmiBook Pro 15 2023 Ryzen Edition ដែលមានបន្ទះឈីប AMD Ryzen 7000 series processors (Ryzen 5 7640HS ឬ Ryzen 7 7840HS processor) ។ កុំព្យូទ័រនេះមានរ៉េមទំហំ 16GB LPDDR5 RAM និង 512GB PCIe 4.0 SSD ។ កុំព្យូទ័រនេះប្រើប្រាស់នូវ Microsoft Windows 11 ។

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានភ្ជាប់ជាមួយនឹង WiFi 6 និងរន្ធផតជាច្រើនដូចជា 2 x USB 3.2 Gen2 (Type-C),  1 x USB 3.2 Gen1 (Type-A), 1 x HDMI 2.1, 3.5mm headphone jack និង card reader ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 15.6-inch 16:10 ជាមួយនឹង 89% screen-to-body ratio ។ អេក្រង់នេះមានកម្រិតភាពច្បាស់ 3200 x 2000 pixels, 242 PPI, 120Hz refresh rate និងអេក្រង់ 500 nits ។

អេក្រង់នេះក៏ទ្រទ្រង់ទៅលើ DC dimming និង Dolby Vision ។ កុំព្យូទ័រនេះក៏មាន full-size backlit keyboard ជាមួយនឹងកម្លាត 0.2mm ។ វាក៏មាន fingerprint sensor ស្ថិតនៅលើ power key ហើយវាក៏មាន trackpad ធំផងដែរ។ វាក៏មាន 1080p webcam និង Dolby Atmos ជាមួយនឹង dual stereo speakers (4W) ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 72Wh ដែលទ្រទ្រង់នូវ 100W charging និង USB PD 3.0 ៕