ផលិតផល

Huawei FreeBuds SE 2 កាសស្តាប់ឆ្លាតវៃមុខងារកាន់តែល្អក្នុងការប្រើប្រាស់

ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ FreeBuds SE 2 ដែលមានពណ៌ ceramic white ដ៏ស្រស់ស្អាត។ កាសស្តាប់ FreeBuds SE 2 នេះមានទម្ងន់ស្រាលត្រឹមតែ 3.8g ។ កាសស្តាប់នេះប្រើប្រាស់នូវបច្ចេកវិទ្យា Bluetooth 5.3 technology ដែលផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ និងការតភ្ជាប់ low-latency connection ថែមទៀត។

FreeBuds SE 2 នេះអាចប្រើប្រាស់បានរយៈពេល 9 ម៉ោងនៅក្នុងការសាកថ្មម្តង ហើយវាអាចប្រើប្រាស់បានដល់ទៅ​40 ម៉ោងសម្រាប់ការសាកថ្មជាមួយនឹង charging case ។ សម្រាប់ការសាកថ្ម 10 នាទីគឺអាចប្រើប្រាស់បានដល់ទៅ​3 ម៉ោង។ កាសស្តាប់ FreeBuds SE 2 នេះក៏អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Smart Life app របស់ក្រុមហ៊ុន Huawei ។ តាមរយៈ App នេះ អ្នកប្រើប្រាស់អាចមើលទៅលើស្ថានភាពនៃថាមពលថ្មនៃកាសស្តាប់ និងការបញ្ជាទៅលើ Touch ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យថែមទៀត៕