ព័ត៌មាន

មកដល់ហើយ ! TECNO CAMON 20 PRO ជាមួយកាមេរ៉ា 64MP RGBW PRO ,អេក្រង់ AMOLED 120Hz , បន្ទះឈីប MTK G99 និង ទំហំផ្ទុកធំ 16GB*+256GB ជាមួយតម្លៃ 219 ដុល្លារ

TECNO ដែលជាម៉ាកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី CAMON 20 PRO ថ្មីរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដែលត្រូវបានប្រកាសដោយ កម្មវិធី PODCAST ដែលកំពុងពេញនិយម DyReelPhatCast ក្រោមប្រធានបទ “ជីវិតប្រចាំថ្ងៃជាមួយស្មាតហ្វូន”  ដែលពួកគាត់បានពិភាក្សា ក៏ដូចជាចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ CAMON 20 Pro ទៅលើផ្នែកកាមេរ៉ាដែលមានទំហំ 64MP RGBW ជាមួយបច្ចេកវិទ្យា Ultra Sensitive Sensor ផ្តល់នូវការថតរូបក្នុងមុំធំទូលាយសម្រាប់ការថតរូប និងការថតវីដេអូកាន់តែលេចធ្លោ។

មិនតែប៉ុណ្ណោះ ការពន្យល់លម្អិតកាន់តែច្បាស់ទៅលើការប្រើប្រាស់ ដែលមានដូចជា អេក្រង់ AMOLED 6.67”  120Hz បន្ទះឈីប MTK G99 6nm និង ថាមពលថ្មទៅលើការលេងហ្គេមក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃ។ CAMON 20 PRO ដែលមាន ថាមពលថ្មធំ 5000mAh  សាកថ្មលឿន 33W និងទំហំផ្ទុកធំរហូតដល់ 256GB ជាមួយរូបរាងបែបច្នៃប្រឌិតទាន់សម័យ និងប្លែកពីគេ ការរចនាបែបស្ថាបត្យកម្ម CAMON PUZZLE, អេក្រង់ AMOLED 120Hz ស្កេនក្រយៅដៃក្រោមអេក្រង់។ ដូច្នេះហើយ CAMON 20 PRO ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតគឺ 219 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB ។

តំណរចូលទស្សនាវីដេអូ៖ https://www.facebook.com/TECNOMobileCambodia/videos/194003910355414

កាមេរ៉ា 64MP RGBW Ultra-Sensitive Sensor

បច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ TECNO នៃ RGBW បាននាំមកនូវការថតរូបពេលយប់ដ៏អស្ចារ្យនៅលើស្មាតហ្វូនរបស់ខ្លួន។ ជាមួយនឹងដំណោះស្រាយពណ៌ “ស” មួយថ្មី ឧបករណ៏សិនស័រ RGBW អនុញ្ញាតឱ្យចាប់យកពន្លឺច្រើនបន្ថែមទៀត។ ខណៈពេលដែលកញ្ចក់លែន 1G + 6P បង្កើនការទទួលពន្លឺ ដោយការជំនួសលែនប្លាស្ទិច ជាមួយកញ្ចក់មួលែនថ្មី នៅក្នុងដំណើរការនៅពេលដែលពន្លឺទៅដល់ឧបករណ៍សិនស័រកាមេរ៉ាមេ។

CAMON 20 PRO បំពាក់កាមេរ៉ា AI 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 64MP RGBW F 1/1.73 ហើយទំហំភីកសែល 0.8μm ដើម្បីធានាថារូបភាពដែលបានថតចេញមក​ គឺមិនខុសពីអ្វីដែលមើលឃើញក្នុងជីវិតពិតតាមដែលអាចធ្វើទៅបាន។ ជាមួយនឹងការស្រូបពន្លឺបានកាន់តែច្រើន TECNO CAMON 20 Pro អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់យករូបភាពពេលយប់ដែលភ្លឺច្បាស់ ដោយមិនបាត់បង់ព័ត៌មានលម្អិតនៅក្នុងទីងងឹត ជាពិសេសការថតរូបដោយប្រើ Quad Ring Flash ថតរូប Portrait កាន់តែភ្លឺច្បាស់ស្អាត។ ដោយឡែក​ CAMON 20 Pro មានបំពាក់កាមេរ៉ាមុខទំហំ  32MP Ultra Clear AI Shining ជាមួយ​នឹង​ភ្លើង​ពិល​តូច​ពីរ​ដែល​ភ្ជាប់​មក​ជាមួយ ឧបករណ៍​នេះ​បំភ្លឺ​ការ​ថត​រូប​មុខ​យ៉ាង​ឆ្លាតវៃ ដើម្បី​បំភ្លឺ​សម្រស់​គ្រប់​រូបភាព។

ការច្នៃប្រឌិតថ្មីជាមួយ CAMON PUZZLE ការរចនាបែបស្ថាបត្យកម្ម

CAMON PUZZLE ការរចនាបែបស្ថាបត្យកម្ម ដែលរួមបញ្ចូលសោភ័ណភាពធរណីមាត្រ និង avant-garde fashion ។ Tyson Polygon បង្កើតលំនាំដែលគួរអោយចាប់អារម្មណ៍ និងមិនធម្មតា។ វាបំបែកលើសពីភាពសាមញ្ញបំផុតបែបប្រពៃណី minimalist និងអារម្មណ៍នៃសោភ័ណភាពក្នុងពិភពលោក។ ពេលដែលអ្នកចាប់កាន់វា អ្នកនឹងមានអារម្មណ៍លេចធ្លោ។

CAMON 20 Series នាំស្តង់ដារឧស្សាហកម្មនៃការរចនា ចូលទៅក្នុងយុគសម័យថ្មី។ ជាលទ្ធផល ការរចនាទទួលបានពានរង្វាន់ MUSE Design Award 2023 ដ៏មានកិត្យានុភាពក្នុងនាមជាអ្នកឈ្នះមេដាយមាស និងបង្ហាញពីជំហររបស់ TECNO ជាអ្នកត្រួសត្រាយផ្លូវនៃការរចនាស្មាតហ្វូន។

លក្ខណៈពិសេសដ៏អស្ចារ្យបន្ថែមដែលនាំមកដោយ CAMON20 រួមមាន:

អេក្រង់ 6.67″ AMOLED ល្បឿន 120Hz

CAMON 20 PRO មកជាមួយអេក្រង់ 6.67″ AMOLED FHD+ ល្បឿន 120Hz ដែលគាំទ្រកម្រិតពណ៌ពេញកម្រិត P3 wide color gamut សមាមាត្រកម្រិតពណ៌ 800000:1 របស់វាធ្វើឱ្យព័ត៌មានលម្អិតនៃពន្លឺ និងងងឹតកាន់តែច្បាស់ជាមួយនឹងគុណភាពរូបភាពដ៏អស្ចារ្យ។ ស្តង់ដារកម្រិតពណ៌ color gamut ត្រូវបានណែនាំដោយឧស្សាហកម្មភាពយន្តរបស់សហរដ្ឋអាមេរិក ដែលសម្រាប់ពណ៌រូបភាពមានគុណភាពនៃភាពយន្តពិតៗ។ CAMON 20 Pro គែមខាងក្រោមតូចជាងមុន 47% ដែលនាំឱ្យអ្នកប្រើប្រាស់បទពិសោធន៍ទិដ្ឋភាពលាតពេញអេក្រង់។ ការកម្សាន្តឈានមុខមួយកម្រិតទៀត ដោយអេក្រង់ AMOLED ច្បាស់ អមជាមួយបាសបំពងសម្លេង២គ្រាប់ ប្រដេញត្រចៀក។

អេក្រង់ការពារភ្នែកទទួលស្គាល់ដោយស្ថាប័នបញ្ជាក់គុណភាព TüV Rheinland

វិញ្ញាប័នបត្របញ្ជាក់ដោយ TuV Rheinland, អេក្រង់ CAMON 20 Pro ច្រោះ 50% នៃពន្លឺពណ៌ខៀវ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ភ្នែក។ វាប្រើប្រាស់ PWM 1920Hz ultra-frequency dimming ដើម្បីដោះស្រាយការភ្លឹបភ្លែតៗរបស់អេក្រង់យ៉ាងមានប្រសិទ្ធភាពនៅក្នុងទីកន្លែងដែលមានពន្លឺតិច និងកាត់បន្ថយភាពហត់នឿយនៃភ្នែកច្រើន។

MediaTek Helio G99 សម្រាប់គ្រប់តម្រូវការអ្នកប្រើប្រាស់

CAMON 20 pro បំពាក់មកជាមួយបន្ទះឈីបខ្លាំងមួយ MediaTek Helio G99 6nm Flagship Processor ដែលផ្តល់នូវដំណើរការលេងហ្គេមដ៏ល្អជាមួយនឹងការប្រើប្រាស់ថាមពលទាប ដំណើរការខ្លាំង និងស្ថេរភាពជាងមុន មិនថាដំណើរការកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ឬការកម្សាន្តនោះទេ។ នៅក្នុងការប្រើប្រាស់ទូទៅ CAMON 20 pro ផ្តល់ជូន RAM បន្ថែមសរុប 8GB + 8GB និង ទំហំផ្ទុក ROM 256GB ។ CAMON 20 Pro មានថាមពលថ្មធំ 5,000mAh សាកថ្មលឿន 33W ផ្តល់ឱ្យអ្នកប្រើប្រាស់នូវថាមពលយ៉ាងច្រើន មិនថាប្រើប្រាស់នៅផ្ទះ នៅកន្លែងធ្វើការ ឬនៅពេលធ្វើដំណើរ វាអាចបំពេញតាមតម្រូវការជានិច្ច។ CAMON 20 Pro ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 13 ចុងក្រោយបង្អស់ HIOS 13។

អតិថិជនទាំងអស់អាចរកជាវស្មាតហ្វូនម៉ូដែលថ្មីនេះ CAMON 20 PRO នៅតាមបណ្តារហាងដៃគូសហការរបស់ TECNO ទូទាំងប្រទេស និងអាចសាកសួរព័ត៌មានបន្ថែមតាមរយៈទំព័រ facebook ផ្លូវការ TECNO Mobile នៅ https://www.facebook.com/TECNOMobileCambodia  ។