សុវត្ថិភាព

ទិន្នន័យរបស់មន្រ្តីប៉ូលិសនៅក្នុងទីក្រុង Manchester ត្រូវបានលាតត្រដាងនៅក្នុងការវាយប្រហារដោយមេរោគ ransomware

ប៉ូលិស​ GMP របស់ចក្រភពអង់គ្លេសនិយាយនាពេលថ្មីៗនេះថា ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកជាច្រើនរបស់ខ្លួនត្រូវបានបែកធ្លាយដោយសារតែការវាយប្រហារនៃមេរោគ ransomware ។ ស្ថាប័នដែលមានការប៉ះពាល់នៅក្នុងការវាយប្រហារនេះគឺជាក្រុមហ៊ុនផ្តល់នូវសេវាកម្មរបស់ GMP និងស្ថាប័នជាច្រើនទៀតនៅជុំវិញចក្រភពអង់គ្លេស។

ប៉ូលិស GMP មិនជឿជាក់ទិន្នន័យដែលស្ថិតនៅលើប្រព័ន្ធដែលត្រូវបានហេគនេះគឺមានផ្ទុកនូវព័ត៌មានហិរញ្ញវត្ថុដែលពាក់ព័ន្ធទៅនឹងបុគ្គលិករបស់ស្ថាប័នប៉ូលិសនោះទេ។ លោក Colin McFarlane និយាយថា “យើងបានដឹងអំពីការវាយប្រហារនៃមេរោគ ransomware នេះដែលមានការប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ភាគីទី ៣ នៃស្ថាប័នជាច្រើននៅក្នុងចក្រភពអង់គ្លេសដែលមានស្ថាប័ន GMP ដែលមានព័ត៌មាននៃបុគ្គលិកជាច្រើននៅទីនេះ។ នៅក្នុងពេលនេះ វានៅមិនទាន់មានការជឿជាក់ថា ទិន្នន័យនេះគឺពាក់ព័ន្ធទៅនឹងព័ត៌មានហិរញ្ញវត្ថុ។”

យ៉ាងណាមិញ លោក McFarlane មិនបានផ្តល់នូវព័ត៌មានលម្អិតទៅលើប្រភេទព័ត៌មានដែលនឹងត្រូវបានក្រុមអ្នកវាយប្រហារលួចបាននោះ។ លោក McFarlane និយាយថា “យើងបានដឹងអំពីការព្រួយបារម្ភអំពីព័ត៌មានដែលប៉ះពាល់ទៅលើបុគ្គលិកនៅលើ GMP ហើយយើងក៏បានទាក់ទងទៅកាន់ការិយាល័យស្នងការព័ត៌មាន និងធ្វើគ្រប់យ៉ាងដើម្បីធានាថាព័ត៌មាននេះបានដឹងដល់បុគ្គលិកដែលនៅទីនោះ។” លោកក៏បានសង្កត់ធ្ងន់ថា នាយកដ្ឋានប៉ូលិសចាត់ទុកការវាយប្រហារនៃមេរោគ ransomware និងការរំលោភទិន្នន័យនេះជារឿងអាទិភាពបំផុតដែលជាផ្នែកមួយនៃការស៊ើបអង្កេតឧក្រិដ្ឋកម្មកម្រិតថ្នាក់ជាតិផងដែរ៕