សុវត្ថិភាព

ចំនុចរងគ្រោះនៅក្នុង Windows 11 ‘ThemeBleed’ RCE អនុញ្ញាតអោយក្រុមហេគឃ័របញ្ជាកូដពីចម្ងាយ

នៅក្នុងកូដ Proof-of-concept exploit code ដែលបានចេញផ្សាយនៅក្នុងចំនុចរងគ្រោះ Windows Themes vulnerability ដែលមានលេខកូដ CVE-2023-38146 អនុញ្ញាតអោយក្រុមហេគឃ័រអាចប្រតិបត្តិកូដពីចម្ងាយ។ បញ្ហាសុវត្ថិភាពនេះគឺជា ThemeBleed ហើយវាមានពិន្ទុនៃភាពគ្រោះថ្នាក់ដល់ទៅ 8.8  ដែលវានឹងប្រតិបត្តិនៅពេលដែលអ្នកប្រើប្រាស់បើកទៅលើ .THEME file ដែលចែកចាយដោយក្រុមហេគឃ័រនេះ។

នៅក្នុងកូដដែលកេងប្រវ័ញ្ចដែលបញ្ចេញដោយ Gabe Kirkpatrick បានរាយការណ៍អំពីចន្លោះប្រហោងនេះទៅកាន់ក្រុមហ៊ុន Microsoft នៅថ្ងៃទី 15 ខែឧសភានេះ និងទទួលបាននូវប្រាក់រង្វាន់ចំនួន $5,000។ ក្រុមហ៊ុន Microsoft ទើបតែធ្វើការ patch ទៅលើចំនុចរងគ្រោះ CVE-2023-38146 នេះនៅក្នុងខែកញ្ញាឆ្នាំ 2023 នេះផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានដោះស្រាយទៅលើបញ្ហានេះតាមរយៈការលុបចោលនូវ “version 999” ។ អ្នកប្រើប្រាស់នៅលើ Windows ត្រូវបានណែនាំអោយអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញាឆ្នាំ 2023 របស់ក្រុមហ៊ុន Microsoft អោយបានឆាប់បំផុតតាមតែអាចធ្វើទៅបាន៕