ព័ត៌មាន

TECNO ពង្រីកចំណែកទីផ្សារកាន់តែធំទៅក្នុងវិស័យ Esport ដោយចាប់ដៃគូជាមួយជើងខ្លាំង SEE YOU SOON ដែលជាជើងឯក WPML (MLBB) ដើម្បីចាប់យកចំណែកទីផ្សារថ្មី

ភ្នំពេញនៅថ្ងៃទី 17 កញ្ញា ២០២៣ , TECNO ដែលជាម៉ាកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បានចាប់ដៃគូផ្សព្វផ្សាយស្មាតហ្វូន ជាមួយក្រុមជើងខ្លាំង SEE YOU SOON ដែលជាជើងឯក WPML ( MLBB) ដើម្បីពង្រីកចំណែកទីផ្សារកាន់តែធំក្នុងវិស័យ Esport ដែលជាពិសេស ទៅអ្នកគាំទ្រវ័យក្មេងក្នុងវិស័យនេះ។ ជាមួយស្មារតី “ STOP AT NOTHING “ TECNO ប្តេជ្ញានឹងនាំយកបច្ចេកវិទ្យាទំនើបថ្មី ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់លើស្មាតហ្វូនលំដាប់ថវិកា ដើម្បីឲ្យអ្នកគាំទ្រវ័យក្មេងទទួលយកបទពិសោធន៍កាន់អស្ចារ្យ ក្នុងតម្លៃដ៏សមរម្យមួយ។ ជាពិសេសទៅលើមូឌែល សម្រាប់លេងហ្គេម POVA Series , CAMON 20 series ដែលទាន់សម័យសម្រាប់ថតរូប និង Spark Sereis សម្រាប់ការប្រើប្រាស់និងការកម្សាន្ត ដែលកំពុងពេញនិយមក្នុងទីផ្សារប្រទេសកម្ពុជា។ ចំពោះ លោក សំ សុផាន់នី ដែលជាអ្នកចាត់ការទូទៅនៃក្រុម SEE YOU SOON ក៏បានសម្តែងនូវភាពជឿជាក់ក្នុងភាពជាដៃគូជាមួយ TECNO ដែលនឹងធ្វើឲ្យវិស័យ Esport កាន់តែរីកចម្រើន និងនាំយកបច្ចេកវិទ្យាទំនើបថ្មី ជាមួយតម្លៃសមរម្យទៅកាន់អ្នកគាំទ្ររបស់ខ្លួន។

CAMON 20 PRO ស្មាតហ្វូនទាន់សម័យសម្រាប់ថតរូប និងការកម្សាន្ត

CAMON 20 Pro បំពាក់កាមេរ៉ាដែលមានទំហំ 64MP RGBW Pro ជាមួយបច្ចេកវិទ្យា Ultra Sensitive Sensor ផ្តល់នូវការថតរូបក្នុងមុំធំទូលាយសម្រាប់ការថតរូប និងការថតវីដេអូកាន់តែលេចធ្លោ ជាមួយកាមេរ៉ាមុខ 32MP shining beauty selfie ។ មិនតែប៉ុណ្ណោះ មានអេក្រង់ AMOLED 6.67”  120Hz ដែលផ្តល់បទពិសោធន៍ដ៏ល្អសម្រាប់ការកម្សាន្ត និង បន្ទះឈីប MTK G99 6nm សម្រាប់ដំណើរការរលូន និង ថាមពលថ្មទៅលើការលេងហ្គេមក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃ។ CAMON 20 PRO ដែលមានថាមពលថ្មធំ 5000mAh  សាកថ្មលឿន 33W និងទំហំផ្ទុកធំរហូតដល់ 256GB ជាមួយរូបរាងបែបច្នៃប្រឌិតទាន់សម័យ និងប្លែកពីគេ ការរចនាបែបស្ថាបត្យកម្ម CAMON PUZZLE។ ដូច្នេះហើយ CAMON 20 PRO ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតគឺ 219 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB ។

ស្មាតហ្វូនសម្រាប់លេងហ្គេម POVA 5 POVA 5 Series Free Fire Special Edition

POVA 5 Series Free Fire Special Edition ធ្វើឲ្យកក្រើកទីផ្សារកម្ពុជា ជាមួយសមត្ថភាពខ្លាំងលើសគេក្នុងកម្រិតតម្លៃនេះ ទាំង ជាមួយ RAM ធំ 16GB* Memory ធំ 256GB, អេក្រង់ធំរលូន 6.78” ល្បឿនអេក្រង់ 120Hz, បន្ទះឈីប MediaTek Helio G99 6nm ថាមពលថ្មធំ 6000mAh លេងពេញមួយថ្ងៃហើយសាកថ្មលឿន 45W smart charge ។ POVA 5 Series Free Fire Special Edition  ស្មាតហ្វូនលេងហ្គេមលំដាប់ថវិកាដែលល្អបំផុត គឺមានតម្លៃត្រឹមតែ 179 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB និង  169 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 128GB។

អតិថិជនទាំងអស់អាចរកជាវស្មាតហ្វូន TECNO នៅតាមបណ្តារហាងដៃគូសហការរបស់ TECNO ទូទាំងប្រទេស និងអាចសាកសួរព័ត៌មានបន្ថែមតាមរយៈទំព័រ facebook ផ្លូវការ TECNO Mobile នៅ https://www.facebook.com/TECNOMobileCambodia  ។