ផលិតផល

HP Pavilion Plus 14 & 16 កុំព្យូទ័រជំនាន់ថ្មីបំពាក់អេក្រង់ 2.8K OLED & RTX 3050

បន្ទាប់ពីការប្រាកសបង្ហាញនូវកុំព្យូទ័រ Dragonfly G4 រួចមក ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HP ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីរបស់ខ្លួននោះគឺ Pavilion Plus 14 និង 16 ដ៏ស្រស់ស្អាត។ HP Pavilion Plus 14 នេះមានបន្ទះឈីប Intel Core i5-12500H ឬ i7-12700H ហើយអ្នកប្រើប្រាស់អាចរើសយកនូវក្រាហ្វិកកាតប្រភេទ Intel Iris Xe Graphics ឬ NVIDIA GeForce RTX 2050 LT GPU ។

កុំព្យូទ័រនេះមានអេក្រង់ទំហំ 14-inch ជាមួយនឹងកម្រិតភាពច្បាស់ 2.2K (2240 x 1400) IPS ឬ 2.8K (2880 x 1800) OLED ។ វាមានរ៉េមទំហំ 16GB LPDDR5x-5200 RAM និងម៉េមូរីទំហំ 1TB PCIe Gen4 NVMe TLC M.2 SSD ។ កុំព្យូទ័រនេះមានថាមពលថ្ម 3-cell, 51 Wh Li-ion polymer និងទម្ងន់ 1.44 Kg ។ កុំព្យូទ័រនេះមាន 3 ពណ៌គឺ Space Blue, Pale Rose Gold និង Natural Silver ។ សម្រាប់កុំព្យូទ័រ HP Pavilion Plus 16 នេះមានបន្ទះឈីប 13th Gen Intel Core i5-13500H ឬ i7-13700H processors ជាមួយនឹងក្រាហ្វិកកាត Intel Iris Xe Graphics ឬ NVIDIA GeForce RTX 3050 discrete GPU ។

អេក្រង់របស់វាមានទំហំ 16-inch 2.5K WQXGA (2650×1600) panel ជាមួយនឹង 120Hz refresh rate ។ វាក៏មានរ៉េមទំហំ 16GB LPDDR5x-5200 RAM ហើយវាក៏មាន 1TB PCIe Gen4 NVMe TLC M.2 SSD storage ។ កុំព្យូទ័រនេះមានថាមពលថ្ម 3-cell, 51 Wh Li-ion polymer និងទម្ងន់ 1.89 Kg។ កុំព្យូទ័រនេះមានពណ៌ Pale Goldនិង Natural Silver ។ កុំព្យូទ័រ HP 14-inch Pavilion Plus នេះមានតម្លៃ $849.99 សម្រាប់ទំហំ 16GB RAM / 512GB ហើយកុំព្យូទ័រ Pavilion Plus 16 មានតម្លៃ $999.99 ៕